តស៊ូ​នឹងជីវិតជួបបញ្ហាផ្លូវចិត្ត និងជំងឺ​ប្រចាំកាយ​លែងបាន​ សម្រេច​ចិត្ត​បញ្ចប់​ ជីវិត​គឺចងក

ចែករំលែក៖

ខេត្តត្បូងឃ្មុំ​ ៖​ បុរសឈ្មោះ​ ហ៊ីម ម៉ាត់ អាយុ៦១ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម រស់នៅភូមិសុខសាន្ត ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំបានធ្វេីអត្តឃាតដោយប្រេីខ្សែអង្រឹងចងក​ដែលសមត្ថ​កិច្ចអះអាងថា​ គាត់ខំតស៊ូ​នឹងជីវិតតែទ្រាំជួបបញ្ហាវិបត្តិផ្លូវចិត្តនិងជំងឺ​ប្រចាំកាយទៀត​លែងបាន​ ក៏សម្រេចចិត្តធ្វើបែបនេះតែម្តង។

ចំពោះករណីបុរស​ស្លាប់ខាងលេីនេះ​សមត្ថកិច្ចជំនាញបាន​ចុះ​មក​ពិនិត្យ​កាលពីវេលាម៉ោងប្រមាណ១១ និង៣០នាទីថ្ងៃទី២៦ ខែឧសភាឆ្នាំ២០២០​ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិសុខសាន្ត ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ពាក់​ព័ន្ធ​នឹង​ករណី​នេះ​ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជីគរ ដោយមានការចូលរួមពីគ្រូពេទ្យមណ្ឌលសុខភាព បានចុះធ្វើ ការពិនិត្យស្រាវជ្រាវ លើសពបុរសដែលស្លាប់នៅចំណុចខាងលេី​ ហេីយ​បានពិនិត្យឃេីញថា​ ជនរងគ្រោះ​បានធ្វើអត្តឃាតចងក​ ដោយយកខ្សែអង្រឹងចងកភ្ជាប់ទៅនឹងធ្នឹមផ្ទះ (ផ្ទះតៀម) កម្ពស់២.៥ម៉ែត្រពីដី ដែល​ហេតុ​ផល​គឺជនរងគ្រោះមានវិបត្តិផ្លូវចិត្ត និងជំងឺ​ប្រចាំកាយ​ ។​ ដូច្នេះ​ករណី​នេះ​ សន្និដ្ឋានថា​ ជនរងគ្រោះ​ពិតជាបានស្លាប់ដោយសារធ្វើអត្តឃាត(ចងក) ប្រាកដមែន ពុំមានពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ។

សពមានឈ្មោះហ៊ីម ម៉ាត់ ភេទប្រុសអាយុ៦១ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម រស់នៅ ភូមិ ឃុំ កើតហេតុខាងលើ។

ក្រោយពីសមត្ថកិច្ចជំនាញបានពិនិត្យរួចរាល់ហើយសពត្រូវបាន​ប្រគល់ជូនក្រុមគ្រួសារ និងសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕​ ដោយ​៖វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print