ក្លឹបនៅក្របខ័ណ្ឌ Premier League បានបោះឆ្នោតជាឯកច្ឆ័ន្ទដើម្បីបន្តហ្វឹកហាត់ឡើងវិញ ខណៈដែលមានមនុស្ស៤នាក់ទៀតមកពី៣ក្លិបបានធ្វើតេស្តរកឃើញវីរុសកូវីដ១៩បន្ថែមទៀត។ មានកីឡាករនិងបុគ្គលិកសរុបចំនួន១.០០៨ នាក់ត្រូវបានធ្វើតេស្តសាកល្បងសម្រាប់ជុំទី៣ផងដែរ ។
Premier League បានប្រកាសថា ដំណាក់កាលទី ២ នៃគម្រោងស្តារឡើងវិញនឹងឃើញកីឡាករហ្វឹកហាត់ជាក្រុមនិងចូលរួមដោះស្រាយ ខណៈដែលក្លិបទាំងអស់នឹងត្រូវហ្វឹកហាត់ដាច់ដោយឡែកពីគ្នាតាមក្រុមតូចៗ ។
ការសម្រេចចិត្តវិលត្រឡប់មកហ្វឹកហាត់វិញត្រូវបានព្រមព្រៀងគ្នាបន្ទាប់ពីមានការពិគ្រោះយោបល់ជាមួយក្លិប កីឡាករ អ្នកគ្រប់គ្រង សមាគមបាល់ទាត់អាជីព (PFA) សមាគមអ្នកគ្រប់គ្រងសម្ព័ន្ធ (LMA) និងរដ្ឋាភិបាលអង់គ្លេស។ ផែនការសម្រាប់ដំណាក់កាលទី៣ នៃការចាប់ផ្តើមឡើងវិញនេះរួមមានជំហានឆ្ពោះទៅរកការហ្វឹកហាត់ជាលក្ខណៈធម្មតា និងការប្រកួតពេញលេញ ។
ថ្លែងកាលពីថ្ងៃសុក្រលោក Richard Masters នាយកប្រតិបត្តិនៃក្របខ័ណ្ឌ Premier League បានប្រាប់ BBC Sport ថា “លីកមានភាពជឿជាក់ដូចដែលយើងអាចធ្វើបានឍគឺដើម្បីបន្តរដូវកាលនៅខែមិថុនាខាងមុខ ដោយមានការ ៩ប្រកួតទៀតទើបចប់រដូវកាល ។
ក្លឹបនឹងពិភាក្សាគ្នាលើបញ្ហាបន្ថែមទៀតនៅថ្ងៃព្រហស្បតិ៍នេះរួមទាំងការប្រើប្រាស់ពហុកីឡដ្ឋានកណ្តាលមួយដើម្បីដំណើរការប្រកួតរដូវកាលនេះក្នុងករណីមានការបោះឆ្នោតយល់ព្រមណាមួយកើតឡើង ។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះមានមនុស្សចំនួន១២ នាក់បានធ្វើតេស្តវិជ្ជមានកូវីដ១៩ បន្ទាប់ពីការធ្វើតេស្តលើមនុស្សទាក់ទងនឹងវិស័យបាល់ទាត់ចំនួន២,៧៥២នៅទូទាំងលីកកំពូលអង់គ្លេសមួយនេះ។
កីឡាករនិងបុគ្គលិករបស់ក្របខ័ណ្ឌ Premier League នឹងបន្តធ្វើតេស្ត២ដងក្នុងមួយសប្តាហ៍សម្រាប់ជំងឺកូវីដ១៩ ដោយការធ្វើតេស្តនេះបានកើនឡើងពី ៥០ ទៅ ៦០នាក់ ដែលអាចធ្វើលឿនសម្រាប់ការធ្វើតេស្តជុំទី៤បន្តទៀត ។ កីឡាករឬបុគ្គលិកណាដែលត្រូវធ្វើតេស្តវិជ្ជមានត្រូវតែដាក់ឲ្យនៅដាច់ដោយឡែកពីគេក្នុងរយៈពេលប្រាំ៧ថ្ងៃ ៕