ពលករខ្មែរ៥៤នាក់ត្រូវសមត្ថកិច្ចថៃចាប់ព្រោះលូចឆ្លងដែនចូលតាមរយៈមេខ្យល់

ចែករំលែក៖

ខេត្តស្រះកែវប្រទេសថៃ៖ សមត្ថកិច្ចល្បាតថៃបានចាប់ខ្លួនពលរដ្ឋខ្មែរចំនូន៥៤នាក់ដែលចាញ់បោកមេខ្យល់លួចឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់ នៅបរិវេណបន្ទាត់ព្រំដែនស្រុកតាព្រះយ៉ា ខេត្តស្រះកែវ ដោយយកតម្លៃក្នុងម្នាក់៣,០០០បាត ។
យោងតាមការចុះផ្សាយរបស់គេហទំព័រក្នុងស្រុករបស់ថៃ(สระแก้ว-77 เดด)។នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ អ្នកសារព័ត៌មានបានរាយការណ៍ថា កម្លាំងក្រុមប្រតិបត្តិការងារព័ត៌មានចំនួន៥នាក់ រួមជាមួយសមត្ថកិច្ចស្រុកតា ព្រះយ៉ា ,កម្លាំងទាហាន ,កម្លាំងតម្រួតការពារព្រំដែនទី១, នគរបាលអន្តោប្រវេសន៍ខេត្តស្រះកែវ ,តម្រួតទេសចរណ៍ខេត្តស្រះកែវ,ទាហានប៉ារ៉ា និងអាជ្ញាធរស្រុកតាព្រះយ៉ា បានសហការគ្នាចាប់ខ្លួនពលរដ្ឋខ្មែរសរុបទាំងអស់៥៤នាក់ ក្នុងនោះមានប្រុស៣៣នាក់ ស្រី២១នាក់ខណៈកំពុងលួចឆ្លងចូលមកប្រទេសថៃ។
សារព័ត៌មានខាងលើរាយការណ៍ថា សមត្ថកិច្ចឈុតខ្មៅថៃបានដាក់បទចោទលើបុរសឈ្មោះ ឡា ពឿន អាយុ៤៣ឆ្នាំ សញ្ជាតិខ្មែរ រួមទាំងបក្ខពួកចំនួន៥៣នាក់ទៀត សរុបទាំងអស់៥៤នាក់ ដោយចោទពីបទ”ជាបុគ្គលអន្តោប្រវេសន៍(សញ្ជាតិខ្មែរ)ធ្វើដំណើរចូលមកនិងស្នាក់នៅព្រះរាជាណាចក្រថៃដោយមិនបានទទួលការអនុញ្ញាត «តាមច្បាប់អន្តោប្រវេសន៍ឆ្នាំ១៩៧៩»។ពេលសួរចម្លើយ ពលរដ្ឋខ្មែរទាំងនោះបានបញ្ជាក់ថា ពួកគេត្រូវការធ្វើដំណើរចូលមកធ្វើការនៅប្រទេសថៃ ព្រោះខាងកម្ពុជាមិនមានការងារឲ្យធ្វើ តែដោយសារមានការបិទព្រំដែន ព្រោះតែស្ថានការណ៍កូវីដ-១៩ ទើបជ្រើសរើសយកវិធីលួចឆ្លងដែនចូលមកប្រទេសថៃ តាមរយៈមេខ្យល់នាំមកព្រំដែន ដោយចំណាយថ្លៃ
ឈ្នួលឲ្យមេខ្យល់ក្នុងម្នាក់ប្រមាណ
៣,០០០បាត។
ទោះជាយ៉ាងណាក៏ដោយ សម្រាប់បរិវេណចំណុចដែលពលរដ្ឋខ្មែរជាច្រើនលួចឆ្លងដែនចូលប្រទេសថៃនោះគឺ សមត្ថកិច្ចអាចចាប់ខ្លួនបាននៅបរិវេណអូរ ក្រោយភូមិបាងឡាង ឃុំតាព្រះយ៉ា ស្រុក តាព្រះយ៉ា ខេត្តស្រះកែវ។ក្រោយពីសមត្ថកិច្ចឈុតខ្មៅចាប់ខ្លួនបានហើយ ក៏បានបញ្ជូនពលរដ្ឋខ្មែរទាំងអស់ទៅស្រុកតាព្រះយ៉ាដើម្បីអនុវត្តតាមនិីតិវិធីច្បាប់៕វណ្ណាNV290520


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print