ខេត្តពោធិ៍សាត់៖ តាតា២នាក់ផឹកសុីស្រវឹងរៀងៗខ្លួន គងពាក្យសម្ដីគ្នាបន្តិចបន្តួចក៏វាយតប់គ្នាបណ្តាលឱ្យបែកក្បាល ១នាក់ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ។ ចំណែកតាជាជនដៃដល់ត្រូវនគរបាលឃាត់ខ្លួនយកទៅបន្តនីតិវិធី ។
ហេតុការណ៍ហិង្សាតាតាផឹកសុីស្រវឹងហើយវាយតប់គ្នាខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៤ និង៣០នាទី រសៀលថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ស្ថិតក្នុងភូមិក្បាលរមាស ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។
ជនដៃដល់ឈ្មោះ រស់ រ៉ង ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ(ឃាត់ខ្លួន) ចំណែកជនរងរបួសក្បាលពីរកន្លែង ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់នោះ ឈ្មោះ ខឹម សុផាត ហៅឌុក ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិព្រែកឈើត្រាវ ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។
នេះបើយោងតាមរបាយការណ៍នគរបាលស្រុកកណ្ដៀង បើទោះបីជាមិនបញ្ជាក់អំពីមូលហេតុច្បាស់លាស់ក្តីក៏គេដឹងថាអំពើហិង្សាដោយចេតនានេះគឺកើតឡើងដោយសារតែពួកគាត់ជាមនុស្សប្រមឹក៕ ដោយៈ បុឹម ពិន