ខេត្តឧត្ដរមានជ័យ៖ជនសង្ស័យបុស ស្រីចំនួន២រូបត្រូវបានកម្លាំងជំនាញផែនប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ធ្វើការឃាត់ខ្លួនពាក់ពន្ធ័នឹងករណីរក្សាទុកនិងចែកចាយនូវសាធាតុញៀន និងរឹបអូសបាននូវសាធាតុញៀនមួយចំនួន បូករួមនឹងសម្ភារមួយចំនួន។
ការបង្រ្កាបគ្រឿងញៀននេះប្រព្រឹត្តទៅ នៅថ្ងៃ ស្រុក៨កើត ខែជេស្ឋ ឆ្នាំជូត ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ២០២០ ស្ថិតនៅភូមិឈូក សង្កាត់កូនក្រៀលក្រុងសំរោង ខេត្តឧត្ដរមានជ័យ។
សមត្ថកិច្ចបានឲ្យដឹហថា វេលាម៉ោង ៩នាទីព្រឹកកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបករណី ចែកចាយនិងប្រើប្រាស់ គ្រឿងញៀនខុសច្បាប់ ១ករណី ស្ថិតនៅ ភូមិគោកឈូក សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ឃាត់ខ្លួនបានជនសង្ស័យចំនួន ២នាក់÷
១.ឈ្មោះ ឌីម ចន្ឋី ភេទស្រី អាយុ ៣៥ឆ្នាំ រស់នៅភូមិគោកឈូក សង្តាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ (ប្រពន្ឋ)។
២. ឈ្មោះ លី ផលលក្ខណ៍ ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិគោកឈូក សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ(ប្តី)។
លទ្ធផលបង្រ្កាបដកហូតបានថ្នាំញៀន ប្រភេទមេតំហ្វេតាមីន ICE ហៅ ម៉ាទឹកក ចំនួន ២០កញ្ចប់ ស្មើនឹង៣១. ៧៨ក្រាម ទូរសព្ទ័ដៃចំនួន០១គ្រឿង ។ចំពោះវត្ថុតាងនិងជនសង្ស័យខាងលើការិយាល័យជំនាញកំពុងកសាងសុំណុំរឿងតាមនីតិវិធីបញ្ជូនទៅតុលាការ ៕
ដោយ÷ ប៉ែន នួន