Chelsea ចាប់អារម្មណ៍កីឡាករអាល់ហ្សេរីម្នាក់មានទំរង់លេងដូចMessi

ចែករំលែក៖

ក្លឹបតោខៀវ Chelsea បានធ្វើការងារគួរឲ្យភ្ញាក់ផ្អើលមួយដោយបង្ហាញពីចំណាប់អារម្មណ៍ចង់បានកីឡាករឆ្នើម Said Benrahma របស់ក្លឹបBrentford ម្នាក់មានសញ្ជាតិអាល់ហ្សេរី ដែលមានទំរង់លេងដូចខ្សែប្រយុទ្ធLionel Messi ។

ខ្សែ ប្រយុទ្ធសញ្ជាតិ អាល់ហ្សេរីរូបនេះអាចបង្ហាញខ្លួនឲ្យក្លឹប Chelsea ក្រោមការដឹកនាំ របស់លោកFrank Lampard នៅរដូវកាលក្រោយ ប្រសិនបើការដោះដូរលើកនេះ ជោគជ័យតាមផែនការ ។ អ្វីដែលកាន់តែមាន ទំនុកចិត្តជាងនេះទៀតនោះគឺ Chelsea មិន សូវមានបញ្ហាហិរញ្ញវត្ថុខ្លាំងក្នុងវិបត្តិកូវីដ១៩ឡើយ។

ក្រុមរបស់លោក Lampard អាចបាត់បង់កីឡាករWillian និង Pedroផងដែរ នៅរដូវកាលក្រោយ។ កត្តានេះធ្វើឲ្យខ្សែប្រយុទ្ធស្លាបគឺនៅសល់តែ២នាក់ប៉ុណ្ណោះ ដូច្នេះក្រុម Chelsea អាចនឹងទិញខ្សែប្រយុទ្ធបន្ថែមដើម្បីមកបំពេញតំបន់ដែលខ្វះខាតនៅរដូវក្តៅនេះ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print