ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជិតកន្លះគីឡូក្រាម​ ត្រូវនគរបាលប៉ុស្ដិ៍ចាក់អង្រែលើឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ​ ៖​ ជនសង្ស័យជាស្ត្រីម្នាក់ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលចាក់អង្រែលើឃាត់ខ្លួន​នៅវេលាម៉ោង ១និង៣០ នាទីរំលងអាធ្រាត​ ឈានចូលថ្ងៃសៅរ៍  ៩កេីត ខែ ជេស្ធ ឆ្នាំ ជូត ឯកស័ក ព ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែ ឧសភា ឆ្នាំ២០២០ នៅចំណុចផ្លូវលំក្រុមទី១១ ភូមិ ព្រែកតាគង់៣ សង្កាត់ចាក់អង្រែលេី​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។     លោក​ អ៊ុំ​ រតនា​ នាយប៉ុស្ដិ៍នគរបាលចាក់អង្រែលេី​ បានឲ្យដឹងថា​ ជនសង្ស័យដែលបានឃាត់ខ្លួនមានឈ្មោះ ផែង​ សុខខី​ ភេទស្រី អាយុ ២៤ឆ្នាំ ជនជាតិខ្មែរមុខរបរ អ្នកបោសសំអាតផ្ទះ ស្នាក់នៅ ផ្ទះជួលភូមិព្រែកតាគង់៣សង្កាត់ចាក់អង្រែលេីខណ្ឌមានជ័យ ។

​លោកនាយប៉ុស្ដិ៍រដ្ឋបាលចាក់អង្រែលេី​ បានឲ្យដឹងទៀតថា នៅថ្ងៃទី៣០ ខែ ឧសភាឆ្នាំ២០២០វេលាម៉ោង១និង៣០នាទីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ ចុះល្បាតក្នុងមូលដ្ឋានមកដល់ចំណុច កេីតហេតុខាងលេីក៏ប្រទះឃេីញជនសង្ស័យ ឈ្មោះ ផែងសុខខី កំពុងដើរមានកាសង្ស័យក៏ឃាត់ត្រួតពិនិត្យ ឃេីញមានក្រាមសថ្លាចំនួន ០៣ កញ្ចប់ថង់ធំ(សង្ស័យជាគ្រឿងញៀន)ក៏ឃាត់ខ្លួនយកមកធ្វេីការសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែលើតែម្ដង។ វត្ថុតាងដកហូត មាន៖ ក្រាមពណ៍សថ្លា ចំនួន០៣កញ្ចប់ថង់ធំ ។ 

    បច្ចុប្បន្នជនសង្ស័យ ឈ្មោះ ផែងសុខខី ឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ កសាងសំណុំរឿងតាមនិតិវិធីច្បាប់៕​ ដោយ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print