កោះកុងៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបញ្ជាក់ថាៈ ការសាងសង់ស្តូបអនុ ស្សាវរីយ៍ឈ្នះ ឈ្នះ រំលឹកគុណដល់វិរបុរសជំនាន់មុនៗដែលលះបង់អាយុជីវិតដើម្បីបូរណភាពទឹកដី ការពារមាតុភូមិក្នុងយុគ្គសម័យភ្លើងសង្រ្គាម។
សម្តេចពិជ័យសេនា ទៀ បាញ់ ថ្លែងដូច្នេះ ក្នុងឱកាសដែលសម្តេចជាអញ្ជេីញអធិបតីបញ្ចុះបឋមសិលា សាងសង់ស្តូបវិមាននយោបាយឈ្នះ ឈ្នះ នៅលេីទឹកដីខេត្តកោះកុងស្ថិតនៅទល់មុខអាស្រមលោកយាយម៉ៅ ក្នុងភូមិសាស្ត្រភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ តាមបណ្តោយផ្លូវជាតិលេខ៤៨ កាលពីថ្ងៃសៅរ៍ ៩កើត ខែ ជេស្ឋ ឆ្នាំជូត ទោ ស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០។
គួររំលឹកថាពីថ្ងៃទី ១៨ ខែឧសភាថ្មីៗនេះ សម្តេចពិជ័យសេនា ឱ្យដឹងថាៈ ស្តូបវិមាននយោបាយឈ្នះឈ្នះនេះ សាងសង់ឡើង ក្រោមការឧបត្ថម្ភពីសប្បុរសជន។ ស្តូបនេះ សាងសង់ឡើងតាមគំរូប្លង់គោលមានឃឿន៤ជ្រុង សរុប ៦៦ម៉ែត្រ កម្ពស់៤៣ម៉ែត្រ ទីធ្លា បរិវេណស្តូបអនុស្សា វរីយ៍នយោបាយឈ្នះ ឈ្នះ មានទំហំធំទូលាយក្នុងការចតរថយន្ត និងការទេសចរណ៍កំសាន្តរបស់ពលរដ្ឋយើង។
សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ទៀតថាៈ ការសាងសង់ស្តូបអនុស្សាវរីយ៍ឈ្នះ ឈ្នះ ដើម្បីរំលឹកគុណដល់វិរបុរសជំនាន់មុនៗ បានលះបង់អាយុជីវិតដើម្បីបូរណភាពទឹក ដីការពារមាតុ ភូមិក្នុងយុគ្គសម័យភ្លើងសង្រ្គាម។
សម្តេចពិជ័យសេនា បញ្ជាក់ទៀតថា «យើងត្រូវថ្លែងអំណរ គុណសន្តិភាព ក្រោមការដឹងនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជាណា ចក្រកម្ពុជា ធ្វើឱ្យកម្ពុជាយើងតាំងពីបាត់ដៃទទេរហូតមានការអភិវឌ្ឍរីកគ្រប់ផ្នែកវិស័យ មានធនធាន មនុស្ស និងធ្វើឱ្យប្រទេ សលើពិភពលោកទទួលស្គាល់ទៀតផង»។
សម្តេចពិជ័យសេនាបន្តថា «ប្រទេសមានសន្តិភាព សេរីភាពយើងទាំងអស់គ្នា មិនអាចបំភ្លេចការតស៊ូដែលលះបង់ ជីវិតដើ ម្បីទឹកដីនោះទេ។ ដូច្នេះទើបរាជរដ្ឋាភិបាល សម្រេចសាងសង់ស្តូអនុស្សាវរីយ៍នេះឡេីង រំលឹកគុណអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះជាកក្តាមួយដ៏សំខាន់ ក្នុងវិស័យទេសចរណ៍ ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិចូលមកកំសាន្តផងដែរ»៕សុខដុម