ចិនផ្អាកទិញផលិតផលកសិកម្មពីអាមេរិក ដោយការប្រឈមមុខតានតឹងដាក់គ្នា

ចែករំលែក៖

សារព័ត៌មាន​ Bloomberg ​នៅថ្ងៃទី​១ខែមិថុនា បានផ្សាយថា រដ្ឋាភិបាលចិន បានបញ្ជាដល់បណ្តាក្រុមហ៊ុន ផ្អាកទិញផលិតផលកសិកម្មពីអាមេរិក ដោយសារតែការប្រឈមមុខតានតឹងដាក់គ្នា​រវាងប្រទេសទាំងពីរ។

ក្រុមហ៊ុនចិនដែលទិញផលិតផលកសិកម្មពីអាមេរិក រួមមានក្រុមហ៊ុន Cofco និង Sinograin តែពេលនេះត្រូវបានរដ្ឋាភិបាលស្នើឲ្យផ្អាកទិញពីអាមេរិក ជាបណ្តោះអាសន្ន។ ជាមួយគ្នានេះក្រុមហ៊ុនរដ្ឋរបស់ចិន​បានលុបចោល ការបញ្ជាទិញ សាច់ជ្រូកពីអាមេរិក​ផងដែរ។
សកម្មភាពខាងលើរបស់ ចិន​កើតឡើងក្រោយពេល ប្រទេសទាំងពីរប្រឈមមុខ​តានតឹងកាន់តែខ្លាំង​ ពិសេសគឺ​កិច្ចព្រមព្រៀង ពាណិជ្ជកម្មដំណាក់កាលទីមួយ​ប្រឈមនិងការ​ លុបចោល។
តាមរបាយការណ៍​របស់មជ្ឈមណ្ឌុល ស្រាវជ្រាវ​យុទ្ធសាស្ត្រអន្តរជាតិ CSIS ​បានលើកឡើងថា​ការនាំចេញផលិតផល អាមេរិក មានទាំងថាមពល កសិកម្ម ទេសចរណ៍​ទៅកាន់ចិន គិតជាទឹកប្រាក់មានតែ៥៧ពាន់លានដុល្លារ គឺតិចជាងគោលដៅ​ដែលបានកំណត់ទុក ក្នុងកិច្ចព្រមព្រៀងដំណាក់កាលទីមួយ គឺចិនត្រូវតែទិញផលិតផលកសិកម្មពីអាមេរិក មានទឹកប្រាក់រហូតដល់​២០០ពាន់លានដុល្លារ​។
ការសម្រេចផ្អាកទិញផលិតផលកសិកម្មរបស់អាមេរិក កើតឡើង ក្រោយពេលដែល អាមេរិក លូកដៃ កិច្ចការផ្ទៃក្នុងរបស់ចិន នោះគឺបញ្ហាកោះហុងកុង ក៏ដូចជា ការឆ្លងរាលដាល កូវីដ​១៩ ដែលអាមេរិក ទមា្លក់ទៅលើចិនឲ្យទទួលខុសត្រូវ​៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print