ស្វាយរៀង-ភ្នំពេញ៖ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ កម្លាំងយោធាការពារព្រំដែនវៀតណាម ខេត្តឡុងអាន បានបង្ក្រាបករណីជួញដូរគ្រឿងញៀននិងអាវុធឆ្លងដែននៅចំណុចព្រំដែនប៊ិញហៀប-ព្រៃវល្លិ(ខេត្តស្វាយរៀង -ឡុងអាន)ដោយឃាត់ខ្លួនមនុស្សប្រុសម្នាក់ជាជនជាតិវៀតណាម ដកហូតបានថ្នាំញៀនគ្រប់ប្រភេទទម្ងន់២០.៨គ.ក្រ និងកាំភ្លើងខ្លី៣ដើម។
បន្ទាប់ពីទទូលបានព័ត៌មានពីភាគីវៀតណាមនៅថ្ងៃទី២៦-២៨ខែឧសភា ឆ្នាំ២០២០កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងសហការជាមួយកម្លាំងជំនាញការិយាល័យ(ក១០)របស់មន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ស្ថិតក្រោមការដឹកនាំសម្របសម្រួលផ្ទាល់ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀងនិងលោកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញបានដំណើរការស្រាវជ្រាវសើុបអង្កេតបន្តហើយឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់គឺ១-ឈ្មោះ ឯក សារិទ្ធ ភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិព្រៃវល្លិ ឃុំថ្មី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង៊, ២-ឈ្មោះ ង្វៀន វ៉ាន់សាង ហៅសួន គីមបូ ភេទប្រុស ជនជាតិវៀតណាម ។ ទីតាំងបង្ក្រាបក្នុងបុរីប៉េងហួត ផ្លូវលេខ១០ ផ្ទះលេខ៨០និងលេខ៨២ ក្រុម១ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ចំពោះវត្ថុតាងចាប់យករួមមាន៖
១-ហេរ៉ូអុីនទម្ងន់ ២.១៣៥,៥៧ក្រាម
២-ថ្នាំគ្រាប់ចម្រុះពណ៌ទម្ងន់ ១៤៩,២០ក្រាម(MDMA)
៣-ម្សៅម៉ត់ពណ៌សទម្ងន់ ៧,៣២ក្រាម(MDMA)
៤-ម្សៅម៉ត់ពណ៌សទម្ងន់ ១០.៩១ក្រាម(កេតាមីន)
៥-ថ្នាំគ្រាប់នីមេតាហ៊្សេប៉ាម ទម្ងន់ ១៥២,៤៦ក្រាម
៦-ម្សៅម៉ត់ពណ៌កាហ្វេ ទម្ងន់ ២១៣,៩៥ក្រាម(មិនច្បាស់)
៧-ម្សៅម៉ត់ពណ៌ស ទម្ងន់ ៦១,២៣ក្រាម(មិនច្បាស់)
៨-ជញ្ជីងថ្លឹងថ្នាំញៀនចំនួន២គ្រឿង
៩-កាំភ្លើង២ដើម (ធុនAK៤៧)១ដើមគ្រាប់២៥គ្រាប់ និងGLOCK១ដើមគ្រាប់៣៨គ្រាប់។
១០-រថយន្ត២គ្រឿង(ម៉ាករ៉េងរ៉ូវើរមីនីពណ៌ស១គ្រឿងនិងម៉ាកឡិចសុីស៤៧០ពណ៌ខ្មៅ១គ្រឿង)
១១-ម៉ូតូ៣គ្រឿង រួមនិឹងឧបករណ៍សម្ភារមួយចំនួនទៀត៕ ស សម