លោកតាអាយុ៧៦ឆ្នាំ ព្យាយាមប៉ុនប៉ងចាប់រំលោភចៅស្រីបង្កើត

ចែករំលែក៖

ខេត្តព្រះវិហារ:  អាចចាត់ទុកជាអសិលធម៌ក្នុងសង្គមមួយដែលមនុស្សមួយចំនួនអគតិលែងស្គាល់ទុក្ខទោសឬបុណ្យបាប ហ៊ានប្រព្រឹត្តអំពើពាលាអាវាសែដើម្បីបំពេញកាមគុណរបស់ខ្លួនឯងអត់កេរ្តិ៍ខ្មាស ។

ជាក់ស្តែងដូចករណីមួយនេះ គឺបុរសវ័យចំណាស់អាយុ៧៦ឆ្នាំម្នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំកន្ទួត ស្រុកជាំក្សាន្តឃាត់ខ្លួនក្នុងករណី រំលោភសេពសន្ថវ:ចៅស្រីបង្កើតខ្លួនឯងតែមិនបានសម្រេច។

មន្រ្តីនគរបាលស្រុកជាំក្សាន្តបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ប៊ូ សេង ភេទប្រុស អាយុ ៧៦ឆ្នាំ មុខរបរកសិករ រស់នៅ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ  ត្រូវជា ជីតារបស់ជនរងគ្រោះឈ្មោះ ខ ស ម ភេទស្រី អាយុ ៨ឆ្នាំ។

លោក វរសេនីយ៍ទោ ឱ សេង អធិការនគរបាលស្រុកជាំក្សាន្ត បានឱ្យដឹងនារសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០នេះថា មុនពេលកើតហេតុក្មេងស្រីរងគ្រោះ រួមជាមួយបងប្រុស ដែលមានអាយុទើបតែ១០ឆ្នាំ បានដេកជុំគ្នាជាមួយជីតារបស់ខ្លួន ដោយក្មេងស្រីរងគ្រោះដេកក្បែរជីតា ចំណែកឪពុកម្តាយទៅខេត្តបាត់ដំបងដោយបានទុកកូននៅជាមួយជីតារបស់ពួកគេ ឯជីដូនទៅខេត្តសៀមរាប។ ក្នុងគ្រាកំពុងដេកជុំគ្នានោះក្នុងអំឡុងម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣មិថុនា បងប្រុសក្មេងស្រីរងគ្រោះ បានភ្ញាក់បើកភ្នែកឡើង ឃើញជីតាកំពុងដេកពីលើប្អូនស្រីរបស់ខ្លួន ឃើញដូច្នោះខ្លួនក៏បិទភ្នែកសំងំដេកវិញ ចំណែកជីតាប្រហែលជាដឹងថាចៅប្រុសមើលឃើញ ក៏ទម្លាក់ខ្លួនដេកក្រោយក្មេងស្រីរងគ្រោះវិញទៅ។

លោកអធិការស្រុកជាំក្សាន្ត បានឱ្យដឹងបន្តថា លុះម៉ោងប្រហែល៥ទៀបភ្លឺ បងប្រុសជនរងគ្រោះក៏នាំប្អូនស្រីរបស់ខ្លួនដើរមកផ្លូវ ដើម្បីរករថយន្តជិះទៅកាន់ខេត្តសៀមរាប ដើម្បីទៅជួបជាមួយជីដូនរបស់ខ្លួន។ ទន្ទឹមនឹងនោះដែរ ជីតាកំហូចនោះ បានគំរាមមិនឱ្យក្មេងទាំង២ និយាយប្រាប់អ្នកណានោះទេ បើហ៊ាននិយាយគាត់នឹងសម្លាប់ចោល។ ខណ:កំពុងឈរចាំរថយន្ត អ្នកជិតខាងឃើញក៏ហៅមកសួរនាំ ពេលនោះក្មេងទាំង២ បាននិយាយប្រាប់អស់ពីសកម្មភាពរបស់ជីតាខ្លួនកាលពីយប់មិញ។ បន្ទាប់ពីពួកគាត់បានស្តាប់ការរៀបរាប់របស់ក្មេងទាំង២នាក់នេះរួចមក ក៏រាយការណ៍ទៅនគរបាលស្រុកជាំក្សាន្តភ្លាមៗហើយសមត្ថកិច្ចក៏ចុះមកធ្វើការឃាត់ខ្លួនជនសង្ស័យជាជីតាកំហូចនោះ តែម្តងព្រមទាំងបានទូរស័ព្ទហៅឪពុកម្តាយក្មេងស្រីរងគ្រោះ ដែលនៅខេត្តបាត់ដំបងនោះឱ្យដឹង និងដាក់ពាក្យបណ្ដឹងទៀតផង។

បច្ចុប្បន្នជនសង្ស័យល្មោភកាមរូបនេះត្រូវបានកម្លាំងនគរបាលស្រុកជាំក្សាន្តចាប់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី បន្ទាប់ពីជនសង្ស័យបានសារភាពកំហុសថាពិតជាបានប្រព្រឹត្តអំពើលាមកបែបនេះមែន៕

ដោយ÷ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print