ភ្នំពេញ៖ ប្តីប្រពន្ធមួយគូជិះម៉ូតូឌុបគ្នាមកពីដេីរលេងមុខវាំងបំណងទៅផ្ទះវិញ ខណៈធ្វេីដំណេីរតាមដងផ្លូវត្រូវជនសង្ស័យធ្វេីសកម្មភាពឆក់យកកាបូបលុយបានសម្រេចហេីយជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្តិភាព។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចជិតរបងស្តាតអូឡាំពិក តាមបណ្តោយផ្លូវព្រះសីហនុ ក្នុងសង្កាត់វាល់វង់ ខណ្ឌ៧មករា។
បុរសដែលជាប្តីបានរៀបរាប់ឱ្យដឹងថា ប្រពន្ធរបស់គាត់ឈ្មោះ ដួង នាង អាយុជាង៤០ឆ្នាំ មុនពេលកើតហេតុគាត់បានឌុបគ្នាដើរលេងនៅម្តុំសួនច្បារមុខវាំង ហើយបានត្រឡប់មកផ្ទះវិញនៅម្តុំផ្សារដេប៉ូ លុះពេលមកដល់ចំណុចកើតហេតុស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកPCXពណ៌ស មិនចាំស្លាកលេខ ជិះមកពីក្រោយធ្វើសកម្មភាពឆក់យកកាបូបលុយ ដែលទុកនៅពីខាងមុខប្រពន្ធ (ចន្លោះកណ្តាល) រួចជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។ ប្រភពដដែលបន្តទៀតថា ក្រោយពេលកើតហេតុ ពួកគាត់ជាជនរងគ្រោះបានព្យាយាមរាយការណ៍ជូនទៅសមត្ថកិច្ចជាង៣០នាទីទើបមានវត្តមានសមត្ថកិច្ចមកដល់ធ្វើការត្រួតពិនិត្យជាក់ស្តែងនៅកន្លែងកើតហេតុ។ ចំណែកទ្រព្យសម្បត្តិនៅក្នុងកាបូបនោះរួមមានអត្តសញ្ញាណប័ណ្ណលុយខ្មែរមួយចំនួន និងខ្សែដៃ សរុបជាទឹកប្រាក់ជាង១លានរៀល។
ក្រោយពេលកើតហេតុ២នាក់ប្តីប្រពន្ធបានត្រឹមឌុបគ្នាទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលវាលវង់ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់៕ដោយ សុខាសែនជ័យ