រុស្ស៊ីបានប្រកាសពីភាពអាសន្ននៅតំបន់អាក់ទិកបន្ទាប់ពីធុងប្រេងដ៏ធំបានបែកនិងធ្លាយប្រេងម៉ាស៊ូត ចំនួន ២០,០០០ តោន ចូលទៅក្នុងទឹកទន្លេ ប្រែទៅជាក្រហមដូចឈាម។
មន្ត្រីគ្រប់គ្រងគ្រោះអាសន្នរុស្ស៊ីបានឲ្យដឹងថា អាងស្តុកប្រេងឧស្សាហកម្ម របស់ក្រុមហ៊ុនឃួងប្រេង Norilsk Nikel ដែលបានស្តុកប្រេងម៉ាស៊ូតប្រមាណ២ម៉ឺនតោន បានហៀរចូលទៅក្នុងទន្លេនៅក្បែរនោះ ស្ថិតនៅតំបន់ Siberian ទីក្រុងឧស្សាហកម្ម Norilsk ក្នុងខេត្ត Krasnoyarsk Krai ប្រទេសរុស្ស៊ី ។
ហេតុការណ៍ខាងលើបានធ្វើឲ្យ ប្រធានាធិបតីពូទីន ចេញប្រកាសអាសន្ន ។ មន្ត្រីបរិស្ថានបានហៅហេតុការណ៍មួយនេះថា ប្រកបដោយគ្រោះថ្នាក់បំផុត វាគំរាមកំហែងធ្ងន់ធ្ងរដល់បរិស្ថាន ។ អ្នកទទួលខុសត្រូវរបស់ក្រុមហ៊ុនត្រូវបានឃាត់ខ្លួនប្រឈមនឹងការចោទប្រកាន់ទោស ។
ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានប្រកាសអាសន្ន នៅក្នុងទីក្រុង Norilsk បន្ទាប់ពីមានការលេចធ្លាយប្រេងឥន្ធនៈដ៏ច្រើនសម្បើមមួយ ហើយបានហូរចូលទៅក្នុងទឹកទន្លេ ។
ឧប្បត្តិហេតុនេះបានកើតឡើងកាលពីសប្តាហ៍មុនមកម្ល៉េះ នៅពេលដែលធុងប្រេងបម្រុងទុកពីរោងចក្រថាមពលកម្តៅក្នុងតំបន់បានលេចធ្លាយប្រេងម៉ាស៊ូតជាង ២ ម៉ឺនតោន ។ វាបានធ្វើឲ្យមានពណ៌ក្រហមនៅតាមដងទន្លេ ប៉ុន្តែត្រូវបានយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរសហព័ន្ធរុស្ស៊ីផងដែរ ។
រោងចក្ររបស់ក្រុមហ៊ុនយក្ស លោហធាតុឈ្មោះ Norilsk Nickelនោះ បានលើកឡើងថា គ្រោះថ្នាក់នេះបានកើតឡើងដោយសារតែការជ្រាបទឹក ទើបនាំឱ្យមានការលេចធ្លាយបង្គោលទ្រទ្រង់នៅក្រោមធុង ។
នៅក្នុងសន្និសីទតាមទូរទស្សន៍មួយកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០លោកពូទីនបានរិះគន់យ៉ាងខ្លាំងចំពោះការដែលមិនបានរាយការណ៍ និងមានប្រតិកម្មភ្លាមៗចំពោះឧប្បត្តិហេតុនេះ ។ មន្ត្រីក្នុងតំបន់បានប្រាប់លោកពូទីនថា បានទទួលដឹងអំពីស្ថានការណ៍បែកធ្លាយនេះពីរថ្ងៃក្រោយមក នៅពេលដែលលោកបានឃើញការបង្ហោះនៅលើបណ្តាញសង្គម ៕
ទឹកប្រែទៅជាពណ៌ក្រហមដូចឈាមដោយការហៀ រប្រេងធ្វើឱ្យរុស្ស៊ីប្រកាសអាសន្ន
...