កម្មការិនីរោងចក្របន្តដួលសន្លប់៧នាក់បន្ថែមទៀតនិងផ្ទុះការតវ៉ាចំពោះថៅកែដែលកាត់លុយពេលកម្មករសន្លប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានកម្មការិនី៧នាក់ទៀតបានបន្តដួលសន្លប់ខណៈដែលកម្មការិនីរងគ្រោះ៤៣នាក់ដួលសន្លប់មុននេះមានការអាការៈធូរស្រាលនិងចូលបម្រើការងារវិញស្រាប់តែផ្ទុះការតវ៉ាចំនួន២ចំណុចចំពោះថៅកែរោងចក្រដែលបានកាត់លុយពេលកម្មករសន្លប់។

ហេតុការណ៍ផ្ទុះការតវ៉ាទាមទារចំពោះថៅកែរោងចក្រ ចំនួន២ចំណុចនេះបានកើតឡើងកាលពីម៉ោង១០និង៤០នាទីព្រឹកថ្ងៃ ទី០៦ខែ មិថុនា ឆ្នាំ២០២០ នៅរោងចក្រធីវ៉ាយ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គារីសស៍ ក្នុងភូមិដើមពោធិ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប។

ពាក់ពន្ធ័ករណីខាងលើនេះមន្ត្រីបម្រើការងារនៅមន្ទីការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្វាយរៀងបានឱ្យដឹងថា នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០នេះមានកម្មការិនីរោងចក្របានដួលសន្លប់៧នាក់បន្ថែមទៀតត្រូវបានដឹកយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាបចំនួន៥នាក់និងមន្ទីរពេទ្យបង្អែកជីភូក្រុងបាវិតចំនួន២នាក់ ខណៈដែលកម្មការិនី៤៣នាក់ដួលសន្លប់កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០កន្លងមកនេះមានអាការៈធូរស្រាលមិនមានធ្ងន់ធ្ងរនោះទេដោយចូលបម្រើការងារវិញខ្លះហើយដែរ។

ប្រភពបន្តថាបន្ទាប់ពីចូលបម្រើការងារក្នុងរោងចក្រវិញស្រាប់តែផ្ទុះការតវ៉ាថៅកែកាត់លុយពេលកម្មករសន្លប់ដោយក្រុមកម្មករទាមទារ២ចំណុចដូចជា
ទី១.ឲ្យក្រុមហ៊ុនផ្ដល់ប្រាក់ឈ្នួលចំនួន២ម៉ោងសម្រាប់ការចេញមុនម៉ោងនៅថ្ងៃដែលមានកម្មករដួលសន្លប់នាថ្ងៃទី០៥ខែមិថុនាឆ្នាំ២០២០កន្លងទៅ។
និងទី២សុំឲ្យក្រុមហ៊ុនផ្ដល់ប្រាក់ឈ្នួលសម្រាប់ថ្ងៃដែលកម្មករនិយោជិតចេញធ្វើការទាមទារនៅថ្ងៃទី០៦ខែមិថុនាឆ្នាំ២០២០។

ប្រភពបន្តថាបន្ទាប់ពីមានការសម្របសម្រួលនិងដោះស្រាយពីមន្ទីនិងសមត្ថកិច្ចដែលពាក់ពន្ធ័និងពីសំណាក់តំណាងថៅកែរោងចក្រអស់ជាច្រើនម៉ោងខាងក្រុមហ៊ុនក៏បានយល់ព្រមផ្ដល់ជូនតាមការទាមទាររបស់កម្មករខណះក្រុមកម្មករបានសន្យាចូលធ្វើការនៅថ្ងៃទី០៨ខែមិថុនាឆ្នាំ២០២០វិញផងដែរ។

សូមបញ្ជាក់ថានៅរោងចក្រ ធីវ៉ាយ អេឡិចទ្រីក ឯ.ក ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គារីសស៍ ស្ថិតក្នុងភូមិដើមពោធិ ឃុំកណ្តៀងរាយ
ស្រុកស្វាយទាបមានកម្មករសរុបចំនួន១៩១០នាក់ ស្រី១២៤៤នាក់។

គួររំលឹកឡើងវិញថា យ៉ាងហោចណាស់កម្មករកម្មការិនីប្រមាណ៤៣នាក់បានសន្លប់ជាបន្តបន្ទាប់គ្នាបង្កការភ្ញាក់ផ្អើលដល់មិត្តរួមការងារនិងសន្តិសុខប្រញាប់ប្រញាល់ដឹកមកសង្គ្រោះនៅមន្ទីពេទ្យសង្ស័យពុលសារធាតុគីមីវត្ថុធាតុដើមសំរាប់ផលិត
កាលពីវេលាម៉ោង១និង២៧នាទីរសៀល
ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ នៅរោងចក្រធីវ៉ាយ ក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គារីសស៍ ស្ថិតក្នុងភូមិដើមពោធិ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

បើតាមតំណាងកម្មកកម្មការិនីម្នាក់ដែលដួលសន្លប់នឹងមានអាការះបានធូរស្រាលបានអោយដឹងថាមុនកើតហេតុរូបនាងនិងមិត្តរួមអាជីពបានធ្វើការដូចសព្វដងខណះនោះស្រាប់តែមានអាការះវិលមុខអស់កំលាំងក៏ទន់ដៃទន់ជើងដួលសន្លប់តែម្ដង។

យោងតាមគ្រូពេទ្យបង្អែកជីភូក្រុងបាវិតបានអោយដឹងថាកម្មករកម្មការិនីដែលយកមកសង្គ្រោះរហូតមកដល់ម៉ោង៥រសៀលនេះមានចំនួន៣០នាក់និងមន្ទីពេទ្យស្រុកស្វាយទាប១៣នាក់ខណះមានអាការះធូរស្រាលខ្លះហើយកំពុងសម្រាកព្យាបាលនៅឡើយ។

ប្រភពបន្តថាតាមការពិនិត្យបឋមរបស់គ្រូពេទ្យអំពីអាការះរបស់កម្មការិនីសង្ស័យដួលសន្លប់ជាបន្តបន្ទាប់ដោយពុលសារធាតុគីមីវត្ថុធាតុដើមសំរាប់ផលិតក្នុងរោងចក្រ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print