ខេត្ដឧត្ដរមានជ័យ៖ លូស្បៃនិងព្រួល សាច់អួន រាំងកាត់ទទឹងអូរចំនួន៣កន្លែង ស្មើ៥០០ម៉ែត្រ ត្រូវបានអាជ្ញាធរសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកអន្លង់វែងចុះរុះរើនិងដុតកម្ទេចចោលនៅ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅភូមិលំទងចាស់ ឃុំលំទង ស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ។
សមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោង៨ៈ៣០នាទីព្រឹក ថ្ងៃទី៦ខែមិថុនា កម្លាំងប៉ុស្តិ៍រដ្ឋបាលលំទង សហការជាមួយអាជ្ញាធរឃុំ – ភូមិ និងកម្លាំងប្រជាការពារ ដែលមានកម្លាំងសរុបចំនួន ១៣ នាក់ បានចុះបង្ក្រាបបទល្មើសនេសាទ ដែលជនល្មើសមិនស្គាល់អត្តសញ្ញាណ បានលួចដាក់នៅចំណុចអូរលំទង ស្ថិតក្នុងភូមិលំទងចាស់ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។
សមត្ថកិច្ចបានឱ្យដឹងទៀតថា លទ្ធផល យើងបានរុះរើធ្នោះដាក់កាត់ទទឹងអូរ៣ កន្លែង ប្រវែងសរុបចំនួន៦០ម៉ែត្រ
រុះរើស្បៃសាច់ ១០ ដុំ ប្រវែងសរុប ៥០០ ម៉ែត្រ ។វត្ថុតាងទាំងអស់សមត្ថកិច្ចបានធ្វើការដុតកម្ទេចចោលនៅនិឹងកន្លែង៕ប៉ែន នួន