ចាប់ខ្លួនយុវជនម្នាក់យកកាំបិតប៉័ងតោកាប់ជនរងគ្រោះរបួស២នាក់នៅច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ៖មនុស្សប្រុសស្រី២នាក់ បានរងរបួសក្នុងករណី កាប់ប្រហារមិនញញើតដៃបង្កឡើងដោយយុវជនម្នាក់ស្រវឹងស្រាជោគជាំស្រែកឡូឡាតាមផ្លូវស្រាប់តែយកកាបិតប៉័ងតោកាប់ទៅលើជនរងគ្រោះទាំងនាក់ ក្រោយមកត្រូវសមត្ថកិច្ចចាប់ខ្លួន ចោទពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រើកាំបិតប៉័ងតោកាប់បណ្តាលរងរបួស ។

ករណីកាប់ប្រហារបណ្តាលអោយរបួស២នាក់នេះបានកើតឡើងនៅមុខផ្ទះលេខ៤៩៤ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ នៅថ្ងៃទី ០៦-០៦-២០២០ ម៉ោង១៧និង៣០នាទីល្ងាច។

ជនរងគ្រោះទាំង២នាក់មាន ទី១ ឈ្មោះ ភួន ទុយ ភេទប្រុស អាយុ៥១ឆ្នាំ ជាតិខ្មែរ មុខរបរកងរាជអាវុធហត្ថ។

ជនរងគ្រោះទី២ ឈ្មោះ ជា ស្រីមុំ ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ។

ជនរងគ្រោះទាំង២នាក់ស្នាក់នៅក្នុងភូមិកើតហេតុ។

ជនសង្ស័យមានឈ្មោះ បុង ស៊ីយុន ភេទ ប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅក្នុងភូមិកើតហេតុ។

នគរបាលព្រហ្មទណ្ឌខណ្ឌបានអោយដឹងថា តាមការបំភ្លឺរបស់ជនរងគ្រោះ មុនពេលកើតហេតុជនរងគ្រោះឈ្មោះ ភួន ទុយ និងមិត្តភក្តិឈរ និយាយគ្នាលេងនៅចំណុចកើតហេតុ ស្រាប់តែជនសង្ស័យផឹកស្រាស្រវឹងខ្លាំងដើរមក ដល់ស្រែកឡូឡា រួចយកកាំបិតប៉័ងតោកាប់ជនរងគ្រោះឈ្មោះ ភួន ទុយ ត្រូវចំកែងដៃ ខាងឆ្វេង និងកាប់ជនរងគ្រោះម្នាក់ទៀតឈ្មោះ ជា ស្រីមុំ ដែលឈរនៅក្បែរនោះ ចំកំភួនដៃខាងឆ្វេង, ដើមដៃខាងឆ្វេង និងក បណ្តាលឲ្យរងរបួស ពេលនោះជនរងគ្រោះឈ្មោះ ភួន ទុយ ក៏ទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។ ជនរងគ្រោះឈ្មោះ ភួន ទុយ ទៅព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដេរ ១៥ថ្នេរ។ ជនរងគ្រោះឈ្មោះ ជា ស្រីមុំ ទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកច្បារអំពៅ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ៕ដោយ៖ សណ្តោស

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print