បុរសម្នាក់សង្ស័យមានវិបត្តិក្នុងគ្រួសារសំរេចចិត្តធ្វើអត្តឃាតចងក​ បន្សល់​ទុក​កូន៤នាក់

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់ដោយសារមានវិបត្តិនៅក្នុងគ្រួសារបូករួមទាំងមានជំងឺប្រចាំកាយមើលមិនជាផងនោះក៏បានសំរេចចិត្តបញ្ចប់ជិវិតដោយធ្វើអត្តឃាត​ចងក​ ។ នេះបេីតាម​ការបញ្ជាក់​ពីកូនស្រី​ ។

ហេតុការនេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ៣ និង ៤០ នាទីរសៀលថ្ងៃទី ០៨ ខែមិថុនាឆ្នាំ ២០២០ ស្ថិតនៅត្រង់ចំណុចផ្លូវបេតុងភូមិអណ្ដូង ២ សង្កាត់គោករការខណ្ឌព្រែកព្នៅរាជធានីភ្នំពេញបុរសជនរងគ្រោះដែលដាច់ចិត្តចងកសម្លាប់ខ្លួនខាងលើមានឈ្មោះហុងសាវុធភេទប្រុសអាយុ ៤១ ឆ្នាំមានស្រុកកំណើតនៅខេត្តបាត់ដំបងបច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុខាងលើ

តាមប្រភពពីកូនជនរងគ្រោះបានរៀប​អោយដឹងថា​ ឪពុករបស់ខ្លួនគាត់មានអាការជំងឺប្រចាំកាយមើលមិនជាទេរយៈពេលចំនួន ៦ ឆ្នាំមកហើយគាត់តែងតែព្យាយាមទៅពេទ្យដើម្បីនឹងព្យាបាលនូវជំងឺប្រចាំកាយរ៉ាំរ៉ៃរបស់គាត់ដែរតែនៅតែមិនជាទើបគាត់មានការប៉ុនប៉ងធ្វើសម្លាប់ខ្លួនជាច្រើនលើកច្រើនសារតែមិនបានសម្រេចលុះដល់ថ្ងៃកើតហេតុខាងលើជនរងគ្រោះបានជិះម៉ូតូរម៉កកង់បីមួយគ្រឿងបានចេញទៅបាត់មួយមួយសន្ទុះក្រោយមកកូនរបស់គាត់មានការសង្ស័យក៏បានជិះទៅតាមរកឪពុករបស់ខ្លួនក៏ប្រទះឃើញចងកសម្លាប់ខ្លួនលើដើមស្វាយចន្ទីបាត់ទៅហើយភ្លាមៗនោះកូនជនរងគ្រោះបានឡើងស្រាយខ្សែរទម្លាក់ឪពុករបស់ខ្លួនចុះដើម្បីធ្វើការសង្គ្រោះតែជាអកុសលឪពុករបស់គាត់ក៏បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុគាត់ក៏បានប្រាប់ទៅដល់សមត្ថកិច្ចមូលដ្ឋានក៏ដូចជាបងប្អូនប្រជាពលរដ្ឋដើម្បីដឹកយកមកកាន់ផ្ទះរបស់ខ្លួនធ្វើបុណ្យតាមប្រពៃណី​ ៕​ ដោយនិនសុភ័ស្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print