ក្រោយរូបភាពបានបង្ហោះតាមបណ្តាញសង្គម ពីសកម្មភាពចុះចតឧទ្ធម្ភាគក្រនៅក្នុងទីធ្លាវត្តចេតិយ៍(Wat Chedi ) ជាវត្តស័ក្តិសិទ្ធិបំផុត។ ពលរដ្ឋបានថ្កោលទោសថាហេតុអ្វីបានជាមិនចតនៅក្រៅវត្ត បែជាទៅចុះចតនៅកណ្តាលវត្ត បំផ្លាញភាពស្ងប់ស្ងាត់នៅទីនោះ។
ក្រោយមានការថ្កោលទោសយ៉ាងខ្លាំង អគ្គស្នងការប៉ុលិសទេសចរណ៍ថៃ (TPB) គឺលោកឧត្តមសេនីយ៍ Chettha Komolwattana បានចុះហត្ថលេខាលើលិខិតកោះហៅលោក Krissak Songmoolnak ដែលឲ្យឧទ្ធម្ភាគចក្ររបស់លោកចុះចតក្នុងវត្តវិលវិលត្រឡប់ទៅកាន់ទីក្រុងបាងកកវិញជាបន្ទាន់។ ជាមួយគ្នានេះដែរ ក្រុមជំនាញក៏បានបើកការស្រាវ ជ្រាវថាហេតុអ្វីបានជា លោក Krissak Songmoolnak បានចុះចតឧទ្ធម្ភាគចក្រ នៅវត្ត Wat Chedi ដូច្នេះ។
សារព័ត៌មានបាងកកប៉ុស្ត៍បានផ្សាយថាហេតុការណ៍ខាងលើបានកើតឡើងតាំងពី៣ថ្ងៃមុនមកម៉្លេះ ។ វត្ត Wat Chedi គឺជាវត្តដែលស័ក្ដិសិទ្ធិបំផុត ដូច្នេះគួរណាស់តែ លោក Songmoolnak ចុះចតនៅកន្លែងផ្សេង ក្រៅពីវត្ត គឺជារឿងល្អប្រសើរបំផុត។