ប្រជាពលរដ្ឋ៣នាក់ស្លាប់ និង១១នាក់ កំពុងសង្គ្រោះ ដោយសារពុលស្រាថ្នាំចិនសែ

ចែករំលែក៖

ខេត្តបន្ទាយមាជ័យ៖ ព័ត៌មានបឋមពីស្រុកម៉ាឡៃបានឲ្យដឹងថាយ៉ាងហោចមានប្រជាពលរដ្ឋ៣នាក់ បានស្លាប់ និង១១នាក់ផ្សេងទៀត មានអាការ:ធ្ងន់ធ្ងរកំពុងសង្គ្រោះនៅក្នុងមន្ទីរពេទ្យនៅឡើយ បន្ទាប់ពីពួកគាត់ នាំគ្នាទិញស្រាថ្នាំចិនសែច្រកក្នុងដបទឹកសុទ្ធយីហោតាំងកួយមកផឹក។ ហេតុការណ៍នេះ បានកើតឡើងនៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ នៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ច បានឱ្យដឹងថា បច្ចុប្បន្នអ្នកពុលស្រាថ្នាំ ១១នាក់ ដែលមានអាការ:ធ្ងន់ធ្ងរនោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកម៉ាឡៃ។ រីឯអ្នកបាត់បង់ជីវិតកំពុងធ្វើកោសល្យវិច័យនិងស្រាវជ្រាវរកមូលហេតុឲ្យពិតប្រាកដនៃការពុលស្រាថ្នាំចិនសែនេះដើម្បីចាត់ការតាមច្បាប់។សាកសពក្រោយធ្វើកោសល្យវិច័យរួច សមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ដោយ÷ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print