នគរបាល​ខេត្ត​ព្រះសីហនុ​ចាប់បញ្ជូនជនសង្ស័យ៣នាក់ ទៅតុលាការ​ ពាក់ព័ន្ធករណីជួញដូរ រក្សាទុក នឹងប្រើប្រាស់សារធាតុញៀន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុបានប្រាប់អោយដឹថា នៅវេលាម៉ោង១៤:៣០នាទីរសៀល ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន០៣នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ រក្សាទុក នឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន បង្រ្កាបនៅចំណុចក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។
១/ ឈ្មោះ ជូ ជីសេង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។
២/ ឈ្មោះ សារ៉ាន់ ស៊ុយទ្រី ភេទប្រុស អាយុ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ បច្ចុប្បន្នរស់នៅក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។
៣/ ឈ្មោះ អ៊ុត ប៊ុនធឿន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់បច្ចុប្បន្នរស់នៅក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។
+ដកហូតវត្ថុតាងរួមមាន÷
១/ ម្សៅសថ្លា ចំនួន៧៨កញ្ចប់ ស្មើនឹងទម្ងន់២០ក្រាម
២/ ទូរស័ព្ទដៃ ចំនួន០៣គ្រឿង
៣/ ដបជក់ ចំនួន០២
៤/ ខ្សៀជក់ ចំនួន០៦
៥/ ដែកកេះ ចំនួន០២
៦/ ក្បាលផ្សា ចំនួន០១ ៕ឆ្លាម សមុទ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print