ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង៥ៈ០០នាទីព្រឹកថ្ងៃទី១១ ខែ មិថុនា ឆ្នាំ២០២០ មានអគ្គិភ័យមួយបានឆាបឆេះតូបសម្រាប់ជួលស្នាក់នៅ និងភោជនីយដ្ឋានពីរកន្លែងជាប់គ្នា ធ្វើពីឈើប្រក់ស្បូវ សរុបអស់ចំនួន២៧ តូប និងភោជនីយដ្ឋាន១។ តាមរបាយការណ៍ពីសមត្ថកិច្ចបញ្ជាក់ថា ការខូចខាតរួមមាន៖
+ទីតាំងទី ១ : ឈ្មោះ ហ្វូតព្រីន មាន១៤តូប និង ភោជនីយដ្ឋាន១ រួមនិឹងសម្ភារត្រូវភ្លើងឆេះខូចខាតទាំងស្រុង។
+ទីតាំងទី ២ : ឈ្មោះ បាណាណា មាន១៣តូប រួមនិឹងសម្ភារត្រូវភ្លើងឆេះខូចខាតអស់ទាំងស្រុង។
អគ្គិភយ័នេះបានរលត់ទៅវិញនៅវេលាម៉ោង ៦ និង៤០នាទីព្រឹកថ្ងៃដដែល ក្រោយមានអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងរបស់ស្នងការដ្ឋាននគរបាលនិងទីបញ្ជាការកងរាជអាវុធហត្ថ ខេត្ត ហើយបើតាមសមត្ថកិច្ចប្រាប់ថាមូលហេតុ មកពីឆ្លងចរន្តអគ្គិសនី ។
ករណីនេះមិនបណ្តាលឱ្យមានមនុស្សរងគ្រោះថ្នាក់ឡើយ ៕ ឆ្លាម សមុទ្រ