ភ្នំពេញ៖ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ ក្នុងនាមសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសម្តែងការកោតសរសេីរនិងវាយតម្លៃខ្ពស់ ចំពោះរដ្ឋាភិបាលក៏ដូចជាក្រសួងការពារជាតិសាធារណរដ្ឋបារំាងតាមរយៈលោកស្រី Eva NGUYEN BINH ឯកអគ្គរដ្ឋទូតបារាំងប្រចាំព្រះរា ជាណាចក្រកម្ពុជា ដែលកន្លងមកមានកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងកាពារជាតិប្រទេសយេីងទាំងពីរ ពីមួយថ្ងៃទៅមួយថ្ងៃត្រូវបានពង្រឹងពង្រីកឥតឈប់ឈរ ។ នាយឧត្តមសេនីយ៍ នាង ផាត លេីកឡេីងដូច្នេះក្នុងសវនាការ និងចុះអនុស្សរណៈយោគយល់គ្នា កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ត្រូវនិឹងថ្ងៃ ទី១១ ខែមិថុនា គ.ស ២០២០ នៅវិមាន”មិត្ភភាព”ទីស្តីការគណៈរដ្ឋមន្ត្រី ។
ទីមួយការជួយបណ្តុះបណ្តាលកងទ័ពមួកខៀវ, ទីពីរការជួយបណ្តុះបណ្តាលកងរាជអាវុធហត្ថ ។ ក្នុងនោះភាគីទាំងពីរ បន្តពិនិត្យលទ្ធភាពចុះអនុស្សរណៈយោគយល់គ្នាទីបីទៀត នាពេលខាងមុខជាបន្តបន្ទាប់ ។ លោកស្រី Eva NGUYEN BINH លេីកឡេិងពីសារៈសំខាន់នៃទំនាក់ទំនងការ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កងទ័ពទាំងពីរឱ្យកាន់តែល្អប្រសើរ ។ បារាំងនៅតែបន្តជួយកម្ពុជាលេីការបណ្តុះបណ្តាលធនធានមនុស្ស បម្រើវិស័យកងទ័ពមួកខៀវចេញប្រតិបត្តិការក្រៅប្រទេស ជួយពិភពលោក ដោះស្រាយវិបត្តិផ្ទៃក្នុងដែលត្រូវហែកហួរដោយសង្គ្រាមសីុវិល រុាំរ៉ៃនៅក្នុងតំបន់ លេីពិភពលោក និងជួយបណ្តុះបណ្តាលកងរាជអាវុធហត្តជាដេីមផងដែរ ៕សុខដុម