ប្រពន្ធមានផ្ទៃពោះ៨ខែ ប្តីកំហូចលួចមានស្រីថ្មីលួចទាំងលុយគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីមានផ្ទៃពោះ៨ខែម្នាក់បានដឹកដៃកូនប្រុសទាំងទឹកភ្នែកមកសុំការជួយអន្តរាគមន៍ពីនគរបាលប៉ុស្តិ៍ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ទី១១ ខែមិថុនា ឆ្នាំ២០២០ បន្ទាប់ពីលោកប្តីលួចមានស្រីថ្មី ហើយឆបោកយកលុយអស់៦៥០ដុល្លារ រួចគេចខ្លួនទៅបាត់ ។

ប្តីដែលបោកយកលុយហើយរត់ចោលប្រពន្ធកំពុងមានផ្ទៃពោះ៨ខែនោះមានឈ្មោះ អុល បញ្ញា អាយុ៣២ឆ្នាំ មុខរបររត់រុឺម៉កម៉ូតូកង់បី មានស្រុកកំណើតនៅស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។

ចំណែកភាគីខាងប្រពន្ធមានឈ្មោះ នាក់ ពៅមុន្នី អាយុ៣១ឆ្នាំ មានទីលំនៅភូមិព្រៃតុំ ឃុំព្រៃឃ្មុំ ស្រុកកំពត ខេត្តកំពត ។ គ្រួសារខាងលើមានកូន២នាក់ក្នុងបន្ទុក គឺកូនប្រុសម្នាក់ និងកូនកំពុងនៅក្នុងផ្ទៃ៨ខែ ។

តាមការយំរៀបរាប់ពីស្ត្រីខាងលើ បានឲ្យដឹងថា ដើមឡើយគាត់ស្នាក់នៅផ្ទះជួល ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ លុះមកដល់អំឡុងខែមិីនា ឆ្នាំ២០២០ ក៏វិលទៅរស់នៅឯស្រុកកំណើតខេត្តកំពតវិញ រីឯលោកប្តី ស្នាក់នៅទីក្រុងភ្នំពេញតែម្នាក់ឯង និងប្រកបរបររត់ម៉ូតូកង់បី។ ឆ្លៀតឱកាសប្រពន្ធមិននៅជិតខ្លួន ប្ដីរបស់គាត់បានលួចមានស្រី ហើយក៏ត្រូវរូបគាត់ដឹងរឿង ទើបនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ កន្លងមកថ្មីៗនេះ ប្តីគាត់បានទៅផ្ទះហើយប្រើល្បិចលួងលោមសុំខ្ចីលុយ៦៥០ដុល្លារ ទៅលស់យកម៉ូតូកង់បីដែលរូបគេជួបបញ្ហា។ ពេលបានលុយហើយ ក៏បានត្រទ្បប់មកភ្នំពេញវិញបិទទាំងទូរស័ព្ទ លែងឲ្យទាក់ទងកើត។ ដោយមានការសង្ស័យ រូបគាត់ក៏តាមមករកដល់កន្លែង តែមិនឃើញប្ដី ទើបដឹងថាចាញ់ល្បិចប្តីឆបោកយកលុយរត់ទៅតាមស្រីបាត់។
ដោយអស់សង្ឃឹម រូបគាត់បានដឹកដៃកូនប្រុសទាំងខ្លួនកំពុងមានផ្ទៃពោះ៨ខែ កាន់ទាំងរូបថត ទៅសុំការអន្តរាគមន៍ពីនគរបាលប៉ុស្តិ៍ចោមចៅ៣ ដើម្បីឱ្យជួយស្រាវជ្រាវ ក្នុងករណីប្រទះឃើញលោកប្តីរបស់គាត់ដូចមានភិនភាគក្នុងរូបថតនេះ សូមមេត្តាជួយឃាត់ឲ្យផង ក្នុងបំណងនិយាយដោះស្រាយគ្នា ៕ដោយសុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print