លោក ថេង សុថុល អភិបាលខណ្ឌចំការមនផ្សព្វផ្សាយពីវិធីការពារជំងឺកូវីដ-១៩និងផ្ដល់ទឹកអាល់កុល

ចែករំលែក៖

ភ្នំពេញ៖ លោកអភិបាលខណ្ឌចំការមនបានដឹកនាំកម្លាំងចុះទៅសហគមន៍រុងរឿងដើម្បីធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការការពារជំងឺកូវីដ-១៩ ដោយត្រូវថែរក្សាអនាម័យលាងដៃនឹងសាប៊ូឬអាល់កុលមុននិឹងក្រោយហូបចំណីអាហារ។ការចុះផ្សព្វផ្សាយនេះធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែ មិថុនា ឆ្នាំ ២០២០ ក្នុងភូមិ៥ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

លោក ថេង សុថុល អភិបាលគណ:អភិបាលខណ្ឌចំការមនបានប្រាប់ឱ្យដឹងថា ការចុះផ្សព្វផ្សាយពីវិធីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩នាព្រឹកនេះគឺមានការចូលរួមពីលោក យិន សាន អធិការខណ្ឌនិងលោកស្រីអធិការរងដើម្បីធ្វើការផ្សព្វផ្សាយតាមការប្រកាសរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល។យើងមិនអាចភ្លេចវិធានការការពារលាងដៃនឹងសាប៊ូឱ្យបានញឹកញាប់នោះទេ។ពេលចាកចេញពីផ្ទះត្រូវពាក់ម៉ាស់ផង បើមិនមានការចាំបាច់ទេសូមកុំមានការជួបជុំគ្នាឱ្យសោះ។លោកអភិបាលខណ្ឌបញ្ជាក់ថា ជំងឺកូវីដវារង់ចាំតែយើងភ្លេចខ្លួនទេ ដូច្នេះមានតែវិធីធ្វើតាមគោលការណ៍ក្រសួងសុខាភិបាលទេទើបយើងអាចទប់ស្កាត់បានពីជំងឺដ៏កាចសាហាវនេះបាន។

លោកអភិបាលខណ្ឌបន្តថា ក្រោយពីធ្វើការផ្សព្វផ្សាយក៏បានឆ្លៀតឱកាសចែកសៀវភៅស្នាក់នៅជូនប្រជាពលរដ្ឋក្នុងសហគមន៍ចំនួន១០១គ្រួសារនិងផ្ដល់ទឹកអាល់កុលនិងក្រមាខ្មែរក្នុងម្នាក់១ផងដែរហើយក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋសូមថែសុខភាពនិងបោសសម្អាតអនាម័យជុំវិញផ្ទះឱ្យស្អាតព្រោះរដូវនេះជារដូវធ្លាក់ភ្លៀងហើយ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print