គិតដល់ម៉ោង១៩ យប់ថ្ងៃទី១៣ខែមិថុនា ផ្លូវថ្នាល់ជាច្រើនក្នុងទីក្រុង ហូជីមិញ(សាយហ្គន)លិចលង់ក្នុងជំនន់ទឹកភ្លៀងរថយន្តម៉ូតូជាច្រើនត្រូវលិចទឹកបង្កផលលំបាកយ៉ាងខ្លាំង ដល់ការធ្វើដំណើររបស់ពលរដ្ឋ ក៏ដូចជាការរស់នៅរបស់ពលរដ្ឋ ក្រោយពេលរបស់ខ្លួនត្រូវទឹកលិចជាប់ក្រោម។
ភ្លៀងធ្លាក់ខ្លាំង ចាប់ផ្តើមនៅវេលាម៉ោង៣រសៀលថ្ងៃទី១៣ខែមិថុនា ។នៅតំបន់ភាគខាងលិច ទីក្រុងសាយហ្គនមានខណ្ឌ ប៊ិញតឹង តឹងភូ តឹងប៊ិញ ខណ្ឌលេខ១២ មានភ្លៀងធ្លាក់យ៉ាងខ្លាំងធ្វើទឹកហូមិនទាន់ ផ្លូវថ្នាក់លិចលង់ អូសបន្លាយជាច្រើនម៉ោង។ តំបន់ខ្លះលិចដល់ជិត១មែត្រ។
រថយន្ត ម៉ូតូ មិនអាចធ្វើដំណើរបានឡើយ។ មូតូជាច្រើនត្រូវជួលរថយន្ត ដឹកទៅកាន់កន្លែងទួលដោយមិនអាចធ្វើដំណើរបានឬ បណ្តើរទៅមុខលេងរួច។ ខាងក្រោមនេះជាទិដ្ឋភាពនៃការលិចលង់ដោយទឹកភ្លៀង៖
...