រំលោភនោះរំលោភនៅស្រុកភ្នំក្រវាញ នគរបាលឃាត់ខ្លួន១នាក់ទៀតហើយ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ បន្ទាប់ពីបុរសរូបនេះធ្វើសកម្មភាពចាប់ឱបចង្កេះនារីម្នាក់កំពុងងូតទឹកឲ្យប្អូននៅមាត់អូរខាងក្រោយផ្ទះ ។

ករណីចាប់បង្ខំរំលោភសេពសន្ថវៈខាងលើ បានកើតឡើងនារសៀលថ្ងៃសៅរ៍ ៨រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ នៅតំបន់ដំណាក់ធ្លក ត្រង់ចំណុចមាត់អូរខាងក្រោយផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិក្សត្របុរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលសន្រ្ទែបង្ហើបឱ្យដឹងថា ជនសង្ស័យឈ្មោះ ញ៉ូង ម៉ាញ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅចំណុចភូមិ-ឃុំកើតហេតុ។ ចំណែកនារីរងគ្រោះរស់នៅឃុំជាមួយគ្នា ។

ប្រភពពីមន្ត្រីនគរបាលដដែលបន្តថា ជនសង្ស័យបានធ្វើសកម្មភាពនៅគ្រាដែលជនរងគ្រោះកំពុងងូតទឹកឲ្យប្អូន នៅទឹកអូរខាងក្រោយផ្ទះ ដោយជនសង្ស័យរត់ទៅឱបចង្កេះប្រុងចាប់រំលោភសេពសន្ថវៈ ប៉ុន្តែត្រូវបានជនរងគ្រោះស្រែកខ្លាំងៗឲ្យគេជួយ ធ្វើឱ្យជនបង្ក(ញ៉ូង ម៉ាញ)ភ័យក៏រត់គេច ប៉ុន្តែត្រូវបានសមត្ថកិច្ចស្រាវជ្រាវបង្រ្កាបបានបច្ចុប្បន្នកំពុងបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ។

គួររំលឹកផងដែរថា ករណីប៉ុនប៉ងនិងចាប់រំលោភសេពសន្ថវៈនៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់គិតចាប់ពីចុងខែមេសា ដល់ចុងខែមិថុនា ឆ្នាំ២០២០ នេះ បានកើតឡើងរហូតដល់ទៅចំនួន៦ករណី ហើយៗជនរងគ្រោះមានរហូតដល់ទៅចំនួន៨នាក់ ភាគច្រើនសុទ្ធសឹងជាអនីតិជន ៕ ដោយៈ បុឹម ពិន

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print