អុីតាលី៖ ក្រុម Napoli បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ CoppaItalia ក្រោយប្រកួតស្មើ ១-១ ជាមួយក្រុម Inter Milan នៅក្នុងទឹកដីរបស់ខ្លួនកាលពីរាត្រីថ្ងៃសៅរ៍ ដោយកាលពីជើងទី១ Napoli ឈ្នះ១-០ ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅថ្ងៃអាទិត្យនេះ។
កីឡាករ Dries Mertens បានក្លាយជាអ្នកស៊ុតបាល់បញ្ចូលទីច្រើនបំផុតរបស់ក្រុម Napoli បន្ទាប់ពីគ្រាប់បាល់របស់គេបានបញ្ចប់នៅក្រៅទឹកដីInter Milan និងបានធ្វើឲ្យក្រុម Napoli ក្លាយជាក្រុមឡើងទៅវគ្គផ្តាច់ព្រ័ត្រច្រើនជាងគេគឺ៥ សម័យកាលនៃពាន Coppa Italia ។
ខ្សែប្រយុទ្ធបែលហ្ស៊ិក Mertens បានរកគ្រាប់បាល់បញ្ចូលទីសរុបទាំងពីរជើង ២–១ បន្ទាប់ពីការជួយក្រុមកាលពីជើងទី១។ វាជាគ្រាប់បាល់ទី ១២២របស់កីឡាកររូបនេះសម្រាប់Napoliដែលជាគ្រាប់បាល់មួយច្រើនជាងគ្រាប់បាល់របស់កីឡាករស្លូវ៉ាគី Marek Hamsik ។
Mertens ដែលត្រូវបានគេដាក់រហស្សនាមថា “Ciro” ដោយអ្នកគាំទ្ររបស់ Napoli ដើម្បីឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏យូរអង្វែងរបស់គាត់ជាមួយក្លឹប និងទីក្រុង Naples ឥឡូវនេះគាត់រកបាន ៧គ្រាប់ពីកីឡាករ Diego Maradona ។
១គ្រាប់របស់ក្រុមម្ចាស់ផ្ទះ Napoli រកបានដោយកីឡាករMertens នៅនាទីទី៤២ និង១គ្រាប់របស់ក្រុមភ្ញៀវInter MilanរកបានដោយកីឡាករEriksen នៅនាទីទី២។
សូមបញ្ជាក់ថា Napoli ដែលបានឈ្នះការប្រកួតចុងក្រោយនៅឆ្នាំ២០១៤នឹងត្រូវជួបក្រុម Juventus នៅវគ្គផ្តាច់ព្រ័ត្រដោយគ្មានអ្នកគាំទ្រណាម្នាក់ចូលរួមនៅថ្ងៃពុធ នៅកីឡដ្ឋាន Stadio Olimpico ក្នុងទីក្រុងរ៉ូម ៕ដោយ៖ភារៈ