មន្ត្រីហ្វីលីពីននៅថ្ងៃទី១៤ខែមិថុនា បានប្រកាសថា មានករណីវាយប្រហារទៅលើទីស្នាក់ការប៉ូលីសបណ្តាលឲ្យមនុស្សពីរនាក់ស្លាប់ និងពីរនាក់រងរបួស ។ ខ្មាន់កាំភ្លើងបាញ់ប្រហារគឺជាក្រុមឧទ្ទាម Abu Sayyaf បាញ់ប្រហារទីស្នាក់ការប៉ូលនៅខេត្តSulu ភាគខាងត្បូង ប្រទេសនេះ ។
ក្រុមឧទ្ទាមAbu Sayyaf ត្រូវបានចាត់ទុកថាជាក្រុមដែលធ្វើសកម្មភាពខ្លាំងបំផុតនៅតំបន់ភាគខាងត្បូងហ្វីលីពីន ។ ក្រុមនេះមានសមាជិកប្រមាណតែ ៤០០នាក់ប៉ុណ្ណោះ។ ទីតាំងដែលក្រុមនេះតែងតែធ្វើសកម្មភាព គឺ ខេត្ត Sulu និង Basilan ដោយចាប់ជំរិតនិងវាយប្រហារភេរវកម្ម ។
ជនរងគ្រោះដែលត្រូវ ក្រុមAbu Sayyaf ចាប់ជំរិញភាគច្រើនជាអ្នកទេសចរណ៍ បរទេស អ្នកជំនួញ …។ កាលពីខែ មករា ក្រុមAbu Sayyaf ក៏បានបើកការវាយប្រហារទៅលើទីតាំងព្រះវិហារកាតូលិក នៅខេត្ត Sulu បណ្តាលឲ្យមនុស្ស២១នាក់ស្លាប់ ៕