Awoniyi របស់ Liverpool រងរបួសក្បាលពេលលេងឲ្យ Mainz ក្នុងលក្ខខណ្ឌខ្ចីជើង

ចែករំលែក៖

BBC Sport បានចេញផ្សាយនៅថ្ងៃចន្ទនេះថា ខ្សែបំរើស្លាប TaiwoAwoniyi របស់ក្រុមហង្សក្រហម Liverpool ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីទទួលរងការប៉ះទង្គិចក្បាល និងក ពេលលេងឲ្យក្លឹបអាល្លឺម៉ង់ Mainz ជាកន្លែងដែលរូបគេកំពុងខ្ចីជើង កាលពីរាត្រីថ្ងៃអាទិត្យ ម្សិលមិញ។
កីឡាករវ័យ២២ឆ្នាំ Awoniyi បានឈឺចាប់បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាមួយខ្សែការពារ Felix Uduokhai ក្នុងតង់ទី១។ អតីតយុវជនអន្តរជាតិនីហ្សេរីយ៉ារូបនេះបានរងរបួសយ៉ាងដំណំរហូតសន្លប់ បន្ទាប់ពីកញ្ចឹងក និងក្បាលមានការឈឺចាប់ខ្លាំង ត្រូវក្រុមគ្រូពេទ្យក្លឹបសែងចេញពីទីលានប្រកួត។
Awoniyi ដែលមិនទាន់បង្ហាញខ្លួនឱ្យក្រុមហង្សក្រហម Liverpool ចាប់តាំងពីចូលរួមក្នុងឆ្នាំ២០១៥ បានលេងក្នុងក្របខ័ណ្ឌ Bundesligaចំនួន១២ប្រកួតសម្រាប់ក្រុម Mainz ចាប់តាំងពីបានខ្ចីជើងរយៈពេលមួយរដូវកាលកាលពីខែសីហាឆ្នាំទៅ ។
សូមបញ្ជាក់ថា ក្រុម Augsburg បានឈ្នះការប្រកួត ១-០ ទៅក្រុមម្ចាស់ផ្ទះ Mainz ដោយកីឡាករអតីតខ្សែប្រយុទ្ធ Florian Niederlechner ដែលបានចាកចេញពីក្លឹបចាស់របស់ខ្លួន។ បច្ចុប្បន្ន Mainz ស្ថិតក្នុងចំណាត់ថ្នាក់លេខ១៥ ក្នុងតារាងលីគកំពូលអាល្លឺម៉ង់ ដោយលើក្រុមត្រូវកាត់ចោលតែ៣ពិន្ទុប៉ុណ្ណោះ ៕ដោយ៖ភារៈ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print