ព័ត៌មានបឋម! ចាប់ខ្លួនប្ដីប្រពន្ធពីរនាក់កាប់សម្លាប់មនុស្សចោទចេះអំពើផ្លូវងងឹត

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ព័ត៌មានជាបឋមស្តីអំពីឃាតកម្មនៅក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ សមត្ថកិច្ចនគរបាលគ្រប់លំដាប់ថ្នាក់ពុំទាន់បង្ហាញព័ត៌មានជាក់លាក់ពាក់ពន្ធនឹងករណីឃាតកម្មនេះនៅឡើយទេ ខណៈកំពុងមមាញឹកក្នុងការស្រាវជ្រាវយ៉ាងប្រកៀកប្រកិត បន្ទាប់ឃាត់ខ្លួនពីរនាក់ប្តីប្រពន្ធដែលសង្ស័យថាជាដៃដល់ក្នុងករណីសម្លាប់មនុស្សដោយចោទថាចេះធ្វើអំពើអាបធ្មប់។

ប្រភពព័ត៌មានពីអាជ្ញាធរភូមិបង្ហើបថា ជនសង្ស័យដៃដល់ពីរនាក់ប្តីប្រពន្ធដែលត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលឈើតុំឃាត់ខ្លួននេះ គឺអនុវត្តឡើងតាំងពីថ្ងៃសៅរ៍ ៨រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០មកម្ល៉េះ ប៉ុន្តែខណៈនេះកំពុងមមាញឹកក្នុងការបើកការសើុបអង្កេត និងស្រាវជ្រាវ ។ ជនសង្ស័យដៃដល់ជាប្ដីឈ្មោះ ញុាំង ធីម អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរខេត្តពោធិ៍សាត់ និងប្រពន្ធឈ្មោះ ប៉ាត លី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ ។

ប្រភពព័ត៌មានដដែលបន្តថា ការឃាត់ខ្លួនប្ដីប្រពន្ធរូបនេះគឺជាប់ពាក់ព័ន្ធអំពើឃាតកម្ម(កាប់សម្លាប់និឹងពូថៅ) ទៅលើជនរងគ្រោះឈ្មោះ ប្រាក់ ប៊ន ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិឃុំស្រុកជាមួយគ្នាដោយចោទជនរងគ្រោះ(ប្រាក់ ប៊ន)ថាចេះធ្វើអំពើផ្លូវងងិឹត(ធ្មប់) ។

ប្រភពដដែលបន្តទៀតថា ករណីឃាតកម្មកាប់សម្លាប់មនុស្សខាងលើបានធ្វើសកម្មភាពតាំងពីវេលាម៉ោង៨យប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០កន្លងមក ស្ថិតនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ រហូតដល់ធុំក្លិនស្អុយទើបបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ។ ចំពោះករណីនេះសមត្ថកិច្ចនគរបាលកំពុងមមាញឹកបើកការសុើបអង្កេតនៅឡើយ គឺពុំទាន់អាចបង្ហាញព័ត៌មានឱ្យលម្អិតបាននៅឡើយទេ ៕ ដោយៈ បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print