បងថ្លៃជីដូនមួយបង្កើត និងប្អូនថ្លៃបង្កហិង្សារយកកាំបិតបុ័ងតោគប់បណ្ដាលឲ្យរបួស ចំណែកឯម្នាក់បានគេចខ្លួនបាត់ស្រមោល

ចែករំលែក៖

ភ្នំពេញ: បងថ្លៃជីដូនមួយបង្កើត និងប្អូនថ្លៃបង្កហិង្សារយកកាំបិតបុ័ងតោគប់បណ្ដាលឲ្យម្នាក់របួសឈាមហូរស្រោចខ្លួន ចំណែកឯម្នាក់បានគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីម៉ោង ១២និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចបន្ទប់ជួលគ្មានលេខ ក្បែរបុរីភ្នំពេញថ្មី(ទឹកថ្លា) តាមបណ្ដោយផ្លូវបេតុង ក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ខុត នឿន អាយុ៣២ឆ្នាំ មុខរបរអ្នកលាងម៉ូតូ ស្នាក់នៅផ្ទះជួលខាងក្រោយ សកលវិទ្យាល័យ IU ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពពីជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះ និងក្រុមគ្រួសារ បានមកស្នាក់នៅកន្លែងកើតហេតុ អស់រយ:ពេលជាយូរឆ្នាំណាស់មកហើយ។ ដោយក្រុមគ្រួសារអ្នកមីងបង្កើតរបស់ជនរងគ្រោះ ក៏បានមកស្នាក់នៅបន្ទប់ជួលក្បែរគ្នាផងដែរ ប៉ុន្តែរវាងគ្រួសារជនរងគ្រោះ និងគ្រួសារអ្នកមីងបង្កើត មិនត្រូវរ៉ូវគ្នាជាច្រើនឆ្នាំកន្លងមក គឺធ្លាប់មានរឿងរ៉ាវឈ្លោះប្រកែកគ្នាជាហូរហែ ទើបជនរងគ្រោះ រួមទាំងគ្រួសារ បានទៅជួលផ្ទះស្នាក់នៅមួយផ្សេងទៀត នៅឯខាងក្រោយសកលវិទ្យាល័យIU ដោយជួលកន្លែងកើតហេតុ ធ្វើជាកន្លែងលាងម៉ូតូនៅពេលថ្ងៃ ដើម្បីរកស៊ីចិញ្ចឹមប្រពន្ធ និងកូន រហូតដល់ពេលយប់ ទើបត្រឡប់ទៅស្នាក់នៅផ្ទះជួលវិញ។

ប្រភពដដែលបន្តថា នៅថ្ងៃកើតហេតុ ជនរងគ្រោះ បានមកកន្លែងកើតហេតុ ដែលជាកន្លែងរបស់ជនរងគ្រោះ ប្រកបរបររកស៊ី។ រហូតដល់ល្ងាចថ្ងៃដដែល ជនរងគ្រោះក៏បានរៀបចំបិទកន្លែងលាងម៉ូតូ ដើម្បីត្រឡប់ទៅសម្រាកនៅឯផ្ទះជួលវិញ។ ខណ:ជនរងគ្រោះ កំពុងងូតទឹកសម្អាតខ្លួន បានឮអ្នកមីងបង្កើតនិយាយថា ប្រពន្ធរបស់ជនរងគ្រោះ បាននាំប្រុសសាហាយ មកដេកដល់ក្នុងបន្ទប់។ ពេលបានឮដូច្នេះជនរងគ្រោះ មិនបាននិយាយតបតអ្វីនោះទេ រួចក៏ត្រឡប់ទៅផ្ទះជួលវិញ។ ពេលទៅដល់ផ្ទះ ដោយមិនអស់ចិត្ត និងពាក្យសម្ដីដែលអ្នកមីងបង្កើតនិយាយ ទើបវេលាកើតហេតុ ជនរងគ្រោះ បានសម្រេចចិត្តសួរនាំប្រពន្ធ។ ខណ:នោះប្រពន្ធរបស់ជនរងគ្រោះ បានខឹងយ៉ាងខ្លាំង ចំពោះសម្តីដែលនិយាយមួលបង្កាច់ខ្លួន ទើបនាំប្ដីទៅសួរនាំអ្នកមីងបង្កើតរបស់ជនរងគ្រោះ ដើម្បីឲ្យដឹងច្បាស់។ ពេលទៅដល់ បានសួរនាំក៏កើតជាជម្លោះឈ្លោះប្រកែកគ្នា រហូតជនសង្ស័យ ដែលត្រូវជាប្អូនថ្លៃជីដូនមួយបង្កើតរបស់ជនរងគ្រោះ បានស្ទុះទៅទាញកាំបិតប៉័ងតោគប់ទៅលើជនរងគ្រោះ ត្រូវចំដៃខាងឆ្វេង បណ្តាលឲ្យរយះឈាមហូរស្រោចខ្លួន។

បន្ទាប់មកជនរងគ្រោះ ក៏បានរត់ទៅប្តឹងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ឲ្យចុះមកអន្តរាគមន៍តែពេលសមត្ថកិច្ចមកដល់ ជនសង្ស័យ បានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ច បានឲ្យជនរងគ្រោះទៅព្យាបាលរបួស នៅឯមន្ទីរពេទ្យ រង់ចាំព្រឹកស្អែកមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ដើម្បីឲ្យកម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យមកសួរនាំតាមនីតិវិធី៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print