អាកាសយានិកជនជាតិអង់គ្លេស ដែលឆ្លងកូវីដ១៩ ធ្ងន់ជាងគេបំផុតនៅវៀតណាមពេលនេះល្អប្រសើរហើយ

ចែករំលែក៖

នៅល្ងាចថ្ងៃទី១៧ ខែមិថុនានេះ អភិបាលទីក្រុងហ៊ូជីមិញ បានទៅសួរសុខទុក្ខអ្នកជំងឺកូវីដ១៩ ធ្ងន់ជាងគេបំផុតនៅវៀតណាម គឺជាអាកាសយានិក ជនជាតិអង់គ្លេស ក្នុងមន្ទីរពេទ្យជឺរី។ អ្នកជំងឺ ជនជាតិអង់គ្លេស គឺជាអ្នកជំងឺទី៩១របស់វៀតណាម។

អភិបាលក្រុងលោក ង្វៀង ថាញ់ ហ្វុង បានបង្ហាញក្តីសប្បាយរីករាយយ៉ាងខ្លាំង ហើយបានអរគុណដល់គ្រូពេទ្យដែលបានខិតខំក្នុងសង្គ្រាមប្រឆាំងកូវីដ១៩ ។
កន្លងមក អាកាសយានិកជនជាតិអង់គ្លេសមានសង្ឃឹមរស់តិចបំផុត ហើយក្រុមគ្រូពេទ្យ បានគិតដល់យុទ្ធសាស្ត្រ ប្តូរសួតទៀតផង។ អ្នកជំងឺរូបនេះត្រូវបានជំនួយដង្ហើមដោយម៉ាស៊ីន ហើយសន្លប់ជាច្រើនខែទៀតផង។ នៅពេលនេះអ្នកជំងឺ បានធូស្រាលច្រើនកំពុងតែវិវឌ្ឍន៍ទៅជាសៈស្បើយទាំងស្រុង។
អភិបាលក្រុង ហ៊ូជីមិញ បានលើកឡើងផងដែរថា វៀតណាមមិនមានករណីឆ្លងក្នុងប្រទេសឡើយរយៈពេល ៦០ថ្ងៃកន្លងមក ហើយ ពេលនេះអ្នកជំងឺធ្ងន់បំផុតក៏បានធូរស្រាលវិញ។ទាំងនោះជាជោគជ័យរបស់គ្រូពេទ្យ។
អាកាសយានិកជនជាតិអង់គ្លេស បានឆ្លងកូវីដ១៩ តាំងពីថ្ងៃទី១៨ ខែមីនា ប៉ុន្តែក្រោយមកក៏ធ្លាក់ក្នុងសភាពធ្ងន់ ត្រូវប្រើប្រាស់ ដល់ប្រព័ន្ធ ECMO(ឧបករណ៍ជំនួយបេះដូងនិងសួតសិប្បនិម្មិត) នៅថ្ងៃទី៦ខែមេសា។ រហូតដល់ថ្ងៃទី៣ខែមិថុនាទើបឈប់ប្រើ ECMO និងនៅថ្ងៃទី១២ខែមិថុនា ទើបឈបើប្រើម៉ាស៊ីនជំនួយដង្ហើម។
វេជ្ជបណ្ឌិត ត្រឹង ថាញ់ លិញ បានឲ្យដឹងថា អ្នកជំងឺត្រូវ ប្រើម៉ាស៊ីនដកដង្ហើមដល់ទៅ៨៦ថ្ងៃ។ មន្ទីសុខាភិបាលបានឲ្យដឹងថា សូម្បីតែគ្រូពេទ្យល្អប៉ុណ្ណាក៏មិនជឿថាអ្នកជំងឺជនជាតិអង់គ្លេស ជាសៈស្បើយនោះដែរ ដោយសភាពជំងឺធ្ងន់បំផុត។ គិតមកដល់ថ្ងៃទី១៧ ខែមិថុនានេះ វៀតណាមមានអ្នកឆ្លងកូវីដ-១៩ ចំនួន ៣៣៥នាក់ ក្នុងនោះមាន ៣២៥នាក់បានជាសៈស្បើយ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print