លោក Zinedine Zidane បានអបអរជ័យជម្នះលើកទី១៣៣ របស់លោកក្នុងនាមជាគ្រូបង្វឹកក្រុម Real Madrid ដើម្បីឈរនៅចំណាត់ថ្នាក់ទី២ ក្នុងបញ្ជីឈ្មោះជាគ្រូបង្វឹកដឹកនាំការប្រកួតឈ្នះគ្រប់ពេលរបស់ក្លិប។
លោក Zidane បានដឹកនាំក្លឹបកាលពីរាត្រីម្សិលមិញទទួលជ័យជម្នះ ៣-០ របស់ Real Madrid លើក្រុមValencia ក្នុងក្របខ័ណ្ឌ La Liga ។
នៅក្នុងការប្រកបអាជីពជាលើកទី២របស់លោកក្នុងក្លឹប Real Madrid បន្ទាប់ពីបានវិលត្រឡប់នៅខែមីនា ឆ្នាំ២០១៩ លោក Zidane បានក្លាយជាគ្រូបង្វឹកជាមួយនឹងការឈ្នះច្រើនបំផុតទី២ក្នុងប្រវត្តិសាស្ត្រក្លឹបស្មើនឹងកំណត់ត្រារបស់លោក Del Bosque ។
លោក Miguel Munoz ឈរនៅលើកំពូលតារាងជាមួយនឹងការឈ្នះ៣៥៧ ក្នុងនាមជាគ្រូបង្វឹករបស់ Real Madrid ដែលជាកន្លែងដែលលោកបានដឹកនាំទទួលបានជ័យជំនះក្នុងពានរង្វាន់អឺរ៉ុប និងពាន La Liga ចំនួន៩ដងពីឆ្នាំ ១៩៦០ដល់១៩៧២ ។
ចំណែកលោក Zidane ដែលទទួលបានជោគជ័យយ៉ាងអស្ចារ្យក្នុងនាមជាអ្នកចាត់ការទូទៅរបស់ Real Madrid ចន្លោះឆ្នាំ ២០០១ និងឆ្នាំ២០០៦ បានឈ្នះពានរង្វាន់ Champions League ចំនួន៣ដងជាប់គ្នា (២០១៦, ២០១៧ និង២០១៨) នៅក្នុងទីលានជីក។ បុរសជនជាតិបារាំងវ័យ៤៧ឆ្នាំរូបនេះក៏បានភ្លក់រសជាតិឈ្នះលីក LaLiga ក្នុងឆ្នាំ២០១៧, UEFA Super Cup (ឆ្នាំ២០១៦ និង ២០១៧), Club World Cup (ឆ្នាំ២០១៦ និង ២០១៧) និង Supercopa de Espana (ឆ្នាំ២០១៧ និង ២០២០) ក្នុងតួនាទីជាគ្រូបង្វឹក ៕