អភិបាលស្រុកនិងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាស្រុក និងយុវជនទាំង១៦ឃុំក្នុងស្រុករមាសហែកបានចូលរួមទស្សនាការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍នៃទិវាចងចាំដំណើរឆ្ពោះ ទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកស៊ូ ម៉ុលអភិបាលស្រុកនិងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាស្រុករមាសហែកបានចូលរួមទស្សនាការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍នៃទិវាចងចាំ ដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ១៩៧៧ ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២០)។

ក្នុងឱកាសនោះក្រុមយុវជនគណបក្សប្រជាជនកម្ពុជាទាំង១៦ឃុំ ក៏បានចូលរួមទស្សនាការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍នេះផងដែរ ដែលសរុបមានចំនួន៥១៣នាក់ ស្រី១៤២នាក់។

ក្រសួងការពារជាតិនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០នេះ បានរៀបចំពិធីរំលឹកខួប៤៣ឆ្នាំ ថ្ងៃដែលសម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តធ្វើដំណើរផ្សងនឹងគ្រោះថ្នាក់ចាកចេញពីប្រទេសកម្ពុជា ដើម្បីស្វែងរកការរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ពិធីនេះធ្វើឡើងនៅតំបន់ស្លាកស្នាមប្រវត្តិសាស្ត្រនៃចំណុចចាប់ផ្តើមដំណើរចេញតស៊ូក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ ជាតិ និងមានការអញ្ជើញចូលរួមពីឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា ព្រមទាំងមន្ត្រីអនុព័ន្ធយោធានៃបណ្តាប្រទេសនានាប្រចាំនៅកម្ពុជាផងដែរ។

សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០នេះ គឺជារយៈពេលគម្រប់៤៣ឆ្នាំហើយ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២០) ដែលយុទ្ធជន ហ៊ុន សែន ក្នុងវ័យ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ៤រូបផ្សេងទៀត បានសម្រេចចិត្តក្នុងស្ថានភាពដ៏តានតឹងបំផុតលាចាកទឹកដី លាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ឆ្លងកាត់ព្រំដែន ទាំងគ្រោះថ្នាក់បំផុតឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកការគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោរឃៅ ប៉ុល ពត។

កាលពីឆ្នាំ២០១៧ ដែលជាខួប ៤០ឆ្នាំនៃការចេញតស៊ូរំដោះប្រទេសជាតិនេះ សម្តេចតេជោ ហ៊ុន សែន រួមនឹងយុទ្ធមិត្តដែលនៅមានជីវិត បានធ្វើដំណើរចុះទៅកាន់គ្រប់ចំណុចក្នុងដំណាក់កាលតស៊ូនោះ ដើម្បីរំលឹកនូវអនុស្សាវរីយ៍ដ៏សែនជូរចត់នោះ។ គ្រប់ចំណុចដែលសម្តេចបានឆ្លងកាត់ កន្លែងដែលធ្វើឱ្យសម្តេចរំលឹកឡើងវិញ ហើយក្តុកក្តួលបង្ហូរទឹកភ្នែកអត់ដាច់នោះ គឺនៅត្រង់ចំណុចឆ្លងកាត់ព្រំដែនក្រោមដើមទ្រយឹង។

ត្រង់ដើមទ្រយឹងនេះ កាលពីឆ្នាំ១៩៧៧ មុនបន្តដំណើរទៅមុខសម្តេចតេជោ ហ៊ុន សែន បានបែរមុខមើលទឹកដីកម្ពុជា ហើយក៏បានបង្ហាញអារម្មណ៍នឹកដល់ឧត្តមភរិយា និងកូនក្នុងផ្ទៃ ដោយមិនដឹងថា ការព្រាត់ពេលនោះនឹងត្រូវបានជួបគ្នាវិញឬយ៉ាងណា។ ជាពិសេសនឹកអាណោចអាធ័មដល់ជោគវាសនាដ៏កម្សត់របស់ខ្លួន ដែលត្រូវព្រាត់ពីឪពុកម្តាយក្នុងអាយុ១៣ឆ្នាំ ព្រោះតែដើម្បីការសិក្សា លុះដល់អាយុ ២៥ឆ្នាំត្រូវឃ្លាតឆ្ងាយពីទឹកដី ឃ្លាតឆ្ងាញពីមនុស្សស្រឡាញ់ស្មើជីវិត ព្រោះតែជាតិ និងប្រជាជន។

ផ្តើមចេញពីការលះបង់ដ៏ធំធេងរបស់យុទ្ធជន ហ៊ុន សែន និងយុទ្ធមិត្តកាលពី៤៣ឆ្នាំមុននោះ ដែលជាបុព្វហេតុដ៏ធំធេងបំផុតក្នុងការនាំជាតិ និងប្រជាជនកម្ពុជាឲ្យទទួលបានពន្លឺនៃភាពរីកចម្រើន និងស្រស់បំព្រងដូចពេលបច្ចុប្បន្ន៕យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print