ខេត្តកំពង់ចាម៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១០និង៣០នាទី តាមប្រភពព័ត៌មានបានឱ្យដឹងថា មានជនសង្ស័យចំនួន៤នាក់ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀនកំពុងតែជួញដូរនៅចំណុចលេីផ្លូវជាតិលេខ៧ ស្ថិតក្នុងឃុំអំពិលលេី ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ក្រោយពីបានទទួលព័ត៌មាននេះហើយ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកំពង់សៀមនិងស្រុកស្ទឹងត្រង់ ដឹកនាំដោយលោកវរសេនីយ៍ឯក ជីវ សេងរស់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនបានចុះទៅបង្ក្រាបនិងឃាត់ខ្លួនជាក់ស្ដែងបានភ្ភ្លាមៗ។ជនសង្ស័យទាំង៤នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនមាន៖
១-ឈ្មោះទី ពៅ ភេទប្រុស អាយុ៥៧ឆ្នាំ ជាតិខ្មែរអ៊ិស្លាម មានទីលំនៅភូមិព្រែកបាក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ២-ឈ្មោះកៅ ស្មាន ភេទប្រុស អាយុ ៥៦ឆ្នាំ ជាតិខ្មែរអ៊ិស្លាម មានទីលំនៅភូមិព្រែកបាក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ៣-ឈ្មោះម៉ាត់ លីហ្វាសូនី ភេទប្រុស សញ្ជាតិខ្មែរអ៊ិស្លាម អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិជ្រោយមេត្រីលេី ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល និង៤-ឈ្មោះហាន ដា ភេទប្រុស សញ្ជាតិខ្មែរ អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិព្រែកសង្កែ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ក្រោយពេលឃាត់ខ្លួនសមត្ថកិច្ចឆែកឆេរនិងដកហូតវត្ថុតាងរួមមាន
ម្សៅក្រាមពណ៌សថ្លាសង្ស័យជាថ្នាំញៀនចំនួន៩កញ្ចប់(ធំ២កញ្ចប់), ទូរស័ព្ទដៃចំនួន៧គ្រឿង, រថយន្តចំនួន១គ្រឿង។
បច្ចុប្បន្នជនសង្ស័យខាងលេី កម្លាំងជំនាញបាននាំមកការិយាល័យដេីម្បីធ្វេីការសាកសួរស្រាវជ្រាវ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕ ស សម