ខេត្តបន្ទាយមានជ័យ ៖ គួរឲ្យសោកស្ដាយបំផុត ផ្ទះរបស់ពលរដ្ឋចំនួន៦ខ្នងត្រូវអគ្គីភ័យឆាបឆេះខ្ទេចខ្ទីអស់គ្មានសល់ដែលទំហំខូចខាតគិតជាទឹកប្រាក់រាប់ម៉ឺនដុល្លារ កាលពីវេលាម៉ោង១២យប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងភូមិសំរោង ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ។
នៅក្នុងស្ថានការនោះគេបានឃើញម្ចាស់ផ្ទះស្រែកទ្រហោយំ បោកប្រាណ ស្ដាយទ្តព្យសម្បតិដែលរកស៊ីរាប់ឆ្នាំមកហើយត្រូវបានអគីផ័យឆាបឆេះអស់គ្មានសល ប៉ុន្តែទោះស្រកយំយ៉ាងណាក៏អគ្គីភ័យឆាបឆេះអស់គ្មានសល់ បន្សល់នៅទុក្ខសោកសង្រេងរួមទាំងវិបត្តិដោយសារអគ្គីភ័យ ដូច្នេះសូមពលរដ្ឋមានការប្រុងប្រយត្ន័ខ្ពស់ចំពោះអគ្គីភ័យនេះ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា : ម្ចាស់ផ្ទះដែលអគីយឆាបឆេះដំបូងគេមានឈ្មោះ ប៊ុនម៉ៅ អាយុ៦២ ឆ្នាំ /២ លោកមួង សេងគី ចុងភៅការ ៣/លោកស្រី មួង សាវយិច ចុងភៅការ ៤/ លោកសាន់ លក់បាញ់ឆែវ ៥/លោកជួយ ជាអាជីវករ
៦ /តាម៉ៅពិកាជើង គ្រួសារទាំង៦នេះ រស់ភូមិកើតហេតុ ។
ពលរដ្ឋនៅជិតនោះបាននិយាយឲ្យដឹងថា : មុនពេលកើតហេតុនោះគេឃើញភ្លើងឆេះចេញពីផ្ទះឈ្មោះប៊ុនម៉ៅ តែគេឃើញមានការជួយអន្តរាគមន៍ពីសមត្ថកិច្ចចម្រុះ មានកំលាំងរដ្ឋបាលស្រុកមង្គលបូរី នគរបាលស្រុកមង្គលបូរី និងកំលាំងអាវុធហត្ថជាច្រើននាក់និងពលរដ្ឋជិតខាងជួយពន្លត់តែគ្រប់គ្រងស្ថាការមិនបានក៏រាលឆេះបន្តបន្ទាប់គ្រារនោះគេឃើញរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការ និងស្រុកមង្គលបូរីចំនួន៧គ្រឿងនាំគ្នាជួយបាញ់ពន្លត់យ៉ាងយកចិត្តទុកដាក់រហូតជិត២ម៉ោងទើបគ្រប់គ្រងស្ថានការបានជាស្ថាពរដោយគ្មានរាលដាលដល់ផ្ទះអ្នកជិតខាងបន្តទៀត។
សម្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថា ផ្ទះដែលឆេះនេះបណ្តាលមកពីឆ្លងចរន្តអគ្គីសនីព្រោះនៅតំបន់នោះមានខ្សែភ្លើងរអាណាធិប្បតេយ្យគ្មានសណ្ដាប់ធ្នាប់នៅកន្លែងភ្លើងឆេះនោះ។វណ្ណាNV210620