ខាត់ សុឃីម ជួបទុក្ខធំ ឪពុកទទួលមរណភាព

ចែករំលែក៖

ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលខ្លាំងក្រោយពីតារាពហុជំនាញ អ្នកនាង ខាត់ សុឃីមបានបង្ហោះមុននេះ​លើ​គណនីហ្វេសប៊ុក​របស់នាងអំពីដំណឹង​ដ៏សោកសៅក្នុងរូបភាព​កាន់ទុក្ខ​ព្រម​សារខ្លី​ពីការបាត់​បង់​មនុស្ស​សំខាន់​ថា៖ «លាហើយពុក»។ តាមការបញ្ជាក់របស់ស្វាមីនាងលើកឡើងថា អ្នកទទួលមរណភាពគឺពិតជាឪពុកបង្កើតរបស់នាងមែន។
ខាត់ សុឃីម មិនបានទទួលទូរស័ព្ទ ខណៈស្វាមីនាង លោក អ៊ិន ផាណូ បានលើកឡើងថា លោក លាវ ខាត់ ឪពុក​របស់ភរិយា​ខ្លួនពិតជា​បានស្លាប់​។ អ្នកជិតដិតនឹងតារាចម្រៀងរូបនេះបានឲ្យដឹង​ថា លោកតា លាវ ខាត់ ពិតជាទទួលមរណៈភាពមែន ដោយសារជំងឺ ប៉ុន្តែ​កូនចៅ​មិនបានដឹងមុនឡើយ ព្រោះគាត់សំរាន្ដ​ហើយ​ព្រឹក​ឡើងទើបដឹងស្លាប់តែម្ដង ហើយ​សពកំពុង​តម្កល់​ទុកធ្វើបុណ្យ​នៅគេហដ្ឋាន​នៅភ្នំប្រសិទ្ធ ៕ ដោយ វឌ្ឍនា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print