ភ្នំពេញ៖ គណៈបញ្ជាការឯកភាពសង្កាត់ចោមចៅទី៣ រួមទាំងលោកមេភូមិអង្គ និងប្រជាការពារ ដឹកនាំដោយចៅសង្កាត់នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ បានចុះរុះរើរោង និងសំយាបតាមបណ្តោយផ្លូវបេតុង ខាងមុខរោងចក្រក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលបងប្អូនអាជីវករយកចំណីផ្លូវក៏ដូចជារំលោភលើផ្លូវដើម្បីធ្វើអាជីវកម្មផ្ទាល់ខ្លួនធ្វើឱ្យស្ទះចរាចរណ៍ពិបាកក្នុងការធ្វើដំណើរទាំងទៅទាំងមក។ ក្នុងការរុះរើខាងលើគឺដើម្បីឲ្យមានភាពងាយស្រួល បាត់ការកកស្ទះចរាចរណ៍ និងមានសោភណភាពល្អតាមដងផ្លូវ។
ក្នងឱកាសនេះផងដែរ អាជ្ញាធរសង្កាត់ចោមចៅទី៣ ក៏បានសំណូមពរដល់បងប្អូនអាជីវករទាំងអស់ដែលលក់នៅតាមបណ្តោយផ្លូវបេតុងខាងលើ សូមមេត្តជួយសហការនិងរៀបចំទាំងអស់គ្នាដើម្បីឲ្យមានភាពកាន់តែល្អប្រសើរឡើង និងងាយស្រួលក្នុងការធ្វេីដំណេីរទាំងអស់គ្នា៕ដោយ ៖សុខាសែនជ័យ
...