ខេត្តសៀមរាប៖ លោកវរសេនីយ៍ឯក ជី បេងជន អធិការនគរបាលស្រុកក្រលាញ់បានឲ្យដឹងថាយ៉ាងហោចណាស់មានមនុស្ស ប្រមាណជាង១០នាក់ ដែលបានចូលរួម ក្នុងពិធី បុណ្យចំរើនព្រះជន្ម ប្រជាពលរដ្ឋនៅក្នុងភូមិ គោកចំបក់ ឃុំក្រូចគរ ស្រុកក្រឡាញ់ ខេត្ត សៀមរាប នៅ ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២០ ក្រោយពី ហូបនំបញ្ចុក រួចស្រាប់តែមានអាការៈ ពុលក្អួតចង្អោរទន់ខ្លួនហើយត្រូវបានគេបញ្ជួន ទៅកាន់មន្ទីរពេទ្យ បង្អែក ដើម្បីធ្វើការសង្គ្រោះ ។ តែមកដល់ថ្ងៃទី២៤មិថុនានេះពួកគាត់ជាសះស្បើយវិលត្រឡប់ទៅគេហដ្ឋានវិញអស់ហើយ ។
លោក អធិការ បានឲ្យដឹងថា ករណី ពុលនេះ បាន កើតឡើងវេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ក្នុងកម្មវិធីបុណ្យចំរើនអាយុប្រជាពលរដ្ឋម្នាក់ឈ្មោះ សាន់ ក្រួច ភេទប្រុស អាយុ ៦៤ឆ្នាំ នៅចំណុចភូមិគោកចំបក់ ឃុំក្រូចគរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
ជនរងគ្រោះសរុប ១៣ នាក់ ស្រី ០៦ នាក់៖
១-ឈ្មោះ ថូវ ប្រុក ភេទ ប្រុស អាយុ ៣០ ឆ្នាំ
២-ឈ្មោះ សៀន ប៉ប់ ភេទ ស្រី អាយុ ៤៥ ឆ្នាំ
៣-ឈ្មោះ ក្រូច ស្រី ភេទ ប្រុស អាយុ ៤៥ ឆ្នាំ
៤-ឈ្មោះ លាត ហ៊ីង ភេទ ប្រុស អាយុ ៣៥ ឆ្នាំ
៥-ឈ្មោះ រុំ រ៉ង ភេទ ប្រុស អាយុ ៤៥ ឆ្នាំ
៦-ឈ្មោះ អ៊ាម អុី ភេទប្រុស អាយុ ៤៨ ឆ្នាំ
៧-ឈ្មោះ ឡាត ណូត ភេទប្រុស អាយុ ៥៦ ឆ្នាំ
៨-ឈ្មោះ សៀវ សៅ ភេទស្រី អាយុ ១២ ឆ្នាំ
៩-ឈ្មោះ សាន់ សៀវ ភេទ ប្រុស អាយុ ៥៩
១០-ឈ្មោះ តក់ រាំ ភេទ ស្រី អាយុ ៥៧ ឆ្នាំ
១១-ឈ្មោះ នាត សារៀន ភេទស្រី អាយុ ១១ ឆ្នាំ
១២-ឈ្មោះ នាត សារ៉ាន់ ភេទស្រី អាយុ ០៩ ឆ្នាំ
១៣-ឈ្មោះ បាន សាមឿយ ភេទ ស្រី អាយុ ៨ ឆ្នាំ
ជនរងគ្រោះ ទាំង១៣នាក់ មានស្រី ០៦ នាក់ត្រូវបានកម្លាំងប៉ុស្តិ៍ក្រូចគរ បញ្ចូនមកសង្រ្គោះនៅមណ្ឌលសុខភាពក្រូចគរ ក្នុងនោះម្នាក់ឈ្មោះ ថូវ ប្រុក ភេទ ប្រុស អាយុ ៣០ ឆ្នាំ បញ្ជូនមកមន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់។
ករណីនេះមន្រ្តីសុខាស្រុកអះអាងថាអាចបណ្តាលមកពីការធ្វើនំបញ្ចុកខ្វះអនាម័យ ហើយពួកគាត់ទាំងអស់បានជាសះស្បើយវិលត្រឡប់ទៅលំនៅឋានវិញអស់ហើយនៅព្រឹកថ្ងៃទី២៤ ខែ មិថុនានេះ ៕ ប្រាថ្នា