សហព័ន្ធកីឡាបាល់ទាត់តំបន់អាមេរិកខាងត្បូងផ្តល់ជំនួយសេដ្ឋកិច្ចដល់សមាគមបាល់ទាត់ដែលជួបវិបត្តិកូវីដ-១៩

ចែករំលែក៖

តាមការចេញផ្សាយរបស់សារព័ត៌មានស៊ីនហួរបានឲ្យដឹងកាលពីរសៀលថ្ងៃពុធថា សហព័ន្ធកីឡាបាល់ទាត់អាមេរិកខាងត្បូង (CONMEBOL) បានប្រកាសផ្តល់កញ្ចប់ជំនួយចំនួន៦លានដុល្លារអាមេរិកដើម្បីជួយសហព័ន្ធដែលជាសមាជិករបស់ខ្លួនទប់ទល់នឹងជំងឺកូវីដ-១៩។

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ស្ថាប័នបាល់ទាត់ដែលមានមូលដ្ឋាននៅប្រទេសប៉ារ៉ាហ្គាយបានឲ្យដឹងថា ស្ថាប័នសម្ព័ន្ធចំនួន១០របស់ខ្លួនអាចបែងចែកថវិកាសម្រាប់ការធ្វើតេស្ត និងតម្រូវការបន្ទាន់បំផុតរបស់ពួកគេដើម្បីទប់ទលនឹងវិបត្តិដែលកំពុងកើតមាន (កូវីដ-១៩) ។

កាលពីសប្តាហ៍មុនសហព័ន្ធ CONMEBOL បានចេញពិធីសារសម្រាប់ការចាប់ផ្តើមបាល់ទាត់ឡើងវិញបន្ទាប់ពីផ្អាកអស់រយៈពេលជាង៣ខែ។ វិធានការនេះរួមមានការហាមឃាត់ចំពោះការអបអរនៅក្នុងក្រុមក៏ដូចជាការហាមឃាត់ការខាកស្តោះ និងការថើបបាល់-ចាប់ដៃគ្នាជាដើម។ កីឡាករនឹងតម្រូវឱ្យមានការត្រួតពិនិត្យសីតុណ្ហភាពរបស់ពួកគេជាទៀងទាត់រួមទាំងមុនពេលការប្រកួតនីមួយៗ។

CONMEBOL រំពឹងថានឹងចាប់ផ្តើមការប្រកួតកម្មវិធី Copa Libertadores ដែលជាការប្រកួតក្លឹបកំពូលនៅអាមេរិកខាងត្បូងក្នុងខែកញ្ញាដោយរង់ចាំការដកការរឹតត្បិតការធ្វើដំណើរអន្តរជាតិរបស់រដ្ឋាភិបាលសិន។ ការចាប់ផ្តើមប្រកួតជម្រុះតំបន់ អាមេរិកខាងត្បូងសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA ឆ្នាំ២០២២ គ្រោងនឹងចាប់ផ្តើមនៅខែកញ្ញា ឬខែតុលាដែលត្រូវបានកំណត់កាលពីខែមីនា ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print