បង្រ្កាបមេផ្ទះ៧នាក់និងបុរសគ្មានការងារធ្វើម្នាក់ប្រមូលគ្នាលេងល្បែងស៊ីសងខុសច្បាប់

ចែករំលែក៖

កំពង់ធំ៖ មនុស្សប្រុសស្រី៨នាក់ ស្ថិតនៅភូមិថ្មសំលៀង ឃុំក្រយៀ ស្រុកសន្ទុក ខេត្តកំពង់ធំត្រូវបានសំត្ថកិច្ចឃាត់ខ្លួនពីបទលេងល្បែងស៊ីសង នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ដែលការបង្រ្កាបនេះដឹកនាំដោយ លោក សាយ វាសនា ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ដោយមានមន្ត្រីកងរាជអាវុធហត្ថ១២នាក់ចូលរួមបង្រ្កាប។
លោក សាយ វាសនា បានបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០នេះថា កិច្ចសហប្រតិបត្តិការបង្ក្រាបបនល្បែងស៊ីសងនេះត្រូវបានទទួលបញ្ជាពីលោក ស៊ិន វិរៈ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ហើយ ការចុះបង្រ្កាបនេះ បានធ្វើឡើងក្រោយពីទទួលបានសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ដែលបានរាយការណ៍ទៅសមត្ថកិច្ចឲ្យបង្ក្រាបបនល្បែងស៊ីសង នៅក្នុងមូលដ្ឋានដែលកំពុងតែពង្វក់ស្មារតីឲ្យស្រ្តីមេផ្ទះក្លាយជាស្ត្រីនៅក្នុងវង់បនល្បែង។
សំត្ថកិច្ចបានឲ្យដឹងថា ក្នុងការបង្រ្កាបនេះ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ធំ បានដកហូតបៀ៣ហ៊ូ, ក្រដាសឆ្នោតឡូតូ១០សន្លឹក និងម៉ូតូ៤គ្រឿង។ ចំពោះវត្ថុតាងត្រូវបាននាំយកទៅរក្សាទុក នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ។ ចំណែកមនុស្ស ត្រូវបានអប់រំណែនាំហើយឲ្យទៅផ្ទះវិញ ៕ ប្រាថ្នា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print