ក្រុមការងារចំណុះមន្ទីរភស្តុភារកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខសមាជិកក្រោមឱវាទដែលកំពុងសម្រាកព្យាបាលជំងឺ

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារចំណុះមន្ទីរភស្តុភារនៃទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី គឹម សំអុល មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញតំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះសួរសុខទុក្ខលោកនាយចំណង់ សៅរ៍ វណ្ណដា ជំនួយការការិយាល័យប្រេងឥន្ធន: ដែលមានជំងឺទើបចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មកសម្រាកព្យាបាលបន្តនៅផ្ទះ។
ក្នុងឱកាសចុះសួរសុខទុក្ខនោះផងដែរ ក្រុមការងារចំណុះមន្ទីរភស្តុភារ បាននាំយកទៅជាមួយនូវថវិការបស់លោកឧត្តមសេនីយ៍ឯកមេបញ្ជាការ ព្រមទាំងថវិកាដែលប្រមូលបានពីនាយ នាយរង ចំណុះមន្ទីរភស្តុភារ សរុបចំនួន ១លាន៦០ម៉ឺនរៀល ភេសជ្ជ: ៤កេស និងផ្លែឈើស្រស់១កន្ត្រក ជាការចែករំលែកសម្រាលបន្ទុកក្នុងការសម្រាកព្យាបាល៕ដោយ៖ ចន្ទ លីហ្សា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print