បេក្ខភាព Joe Biden នាំមុខប្រធានាធិបតីត្រាំយ៉ាងឆ្ងាយក្នុងការស្ទង់មតិ

ចែករំលែក៖

លោក Joe Biden បាននាំមុខយ៉ាងឆ្ងាយ ទៅលើប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុងការស្ទង់មតិនៅទូទាំងប្រទេសកាលពីថ្ងៃទី២៤ ខែមិថុនា ដោយលោក Biden ទទួលបានការគាំទ្រដល់ទៅ៥០ភាគរយ ចំណែកលោកត្រាំ វិញទទួលបានការគាំទ្រតែ៣៦ភាគរយប៉ុណ្ណោះ ។
លោក Joe Biden នាំមុខលោកត្រាំ១៤ពិន្ទុ នៅក្នុងការស្ទង់មតិរបស់សារព័ត៌មាន New York Times សហការជាមួយ Siena Collage បង្ហាញឲ្យឃើញថាគម្លាតនៃការគាំទ្រដល់គណបក្សប្រជាធិបតេយ្យកាន់តែច្រើន។
ចំណែកអ្នកបោះឆ្នោតជាស្ត្រីវីញគាំទ្រលោកBidenខ្ពស់ជាងគេបំផុត ដោយនាំមុខលោកត្រាំ ដល់ទៅ២២ពិន្ទុ។ គម្លាតនៃការនាំមុខរបស់លោក Biden ទៅលើលោកត្រាំមានច្រើនជាងពេលលោកស្រីហីុលឡារី គ្លីនតុននាំមុខលោកត្រាំក្នុងការបោះឆ្នោតនាឆ្នាំ ២០១៦ទៅទៀត។
អ្វីដែលគេចាប់អារម្មណ៍បំផុតនោះគឺរដ្ឋដែលជួយឲ្យលោកត្រាំឈ្នះឆ្នោតកាលពីឆ្នាំ២០១៦ នៅពេលនេះបានងាកមកគាំទ្រ លោក Biden វិញហើយ ដូចជារដ្ឋ Arizona, Florida, Michigan, Pennsylvania និង Wisconsin។ ផ្ទុយទៅវិញប្រសិនបើលោកត្រាំអាចអូសទាញអ្នកគាំទ្រ នៅក្នុងរដ្ឋដែលធ្លាប់គាំទ្រខ្លួនពីមុននោះបាន លោក Biden ក៏ពិបាកយកឈ្នះនោះដែរ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print