ភ្នំពេញ៖ តារាចម្រៀង យូរី របស់សាន់ដេ ប្រភេទសម្រាប់ប្រិយមិត្តដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ(18+) ទើបនឹងបញ្ចេញមិនបានប៉ុន្មានថ្ងៃផង ទទួលបានការចាប់អារម្មណ៍ខ្លាំអពីទស្សនិកជន ។ ក្រៅពីការសរសើរក៏លេចចេញការរិះគន់មួយចំនួនជុំវិញការផលិតបទចម្រៀងសិចស៊ីមួយនេះផងដែរ។
បទចម្រៀងនេះមានចំណងជើងថា “Bae” ជាប្រភេទវីដេអូចម្រៀងសម្រាប់មនុស្សមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ។ កញ្ញា យូរី បានបញ្ជាក់ថា នេះជាបទពិសោធន៍មួយរបស់នាងមួយទៀតនៅក្នុងសិល្បៈចម្រៀង ដែលពីមុនមក នាងមិនធ្លាប់នោះទេ។ ដូច្នេះហើយ វីដេអូនេះបានបញ្ជាក់ថា សម្រាប់ប្រិយមិត្តដែលមិននិយមសិចស៊ីគួរចៀសវាងមើលវីដេអូចម្រៀងនេះ។នាងបញ្ជាក់ដែរថា គ្រាដែលនាងបានរំលេចភាពសិចស៊ីក្នុងបទចម្រៀងប្រភេទនេះដំបូង គឺនាងមិនបានចេញក្រោមផលិតកម្មសាន់ដេរបស់នាងឡើយ ពោលគឺជាចេញក្រោមផលិតកម្មថ្មីមួយទៅវិញ។
តារាស្រីរូបនេះលើកឡើងថាបទចម្រៀង នេះជាការលេងកម្សាន្តប៉ុណ្ណោះ ប៉ុន្តែក្រោយមកក៏ត្រូវមិត្តភ័ក្ដិនាង យកទៅកាត់តចេញជាវីដេអូចម្រៀងតែម្ដង។ ប៉ុន្តែនោះជាការថតលេងរបស់នាងប៉ុណ្ណោះ មិនមែនជាការងារផ្លូវការអ្វីនោះទេ។ ទោះជាបែបនេះក្ដី វីដេអូចម្រៀង “Bae” ត្រូវបានគេមើលឃើញមានភាពខុសប្លែកពីអ្វីដែលនាងបានធ្វើកន្លងមក ទាំងបច្ចេកទេស និងស្ទីលផ្សេងៗ ពិសេស យូរី គេមើលឃើញថា នាងពិតជាបង្កប់ភាពសិចស៊ីណាស់នៅក្នុងបទចម្រៀងនេះ។ ចំណុចចាប់អារម្មណ៍ដោយឡែកមួយទៀត គឺតារាស្រី បានបង្ហាញនូវទម្រង់ដើមទ្រូង ធំទ្រលុកទ្រលន់ទៀតផង។មានការសរសើរច្រើនជុំវិញការបញ្ចេញវីដេអូមួយនេះថាតារាស្រីរូបនេះមានសាច់ខ្ចី ដងខ្លួនស្រឡូន ដើមទ្រូងមូលក្បំ និងទម្រង់គួរឲ្យស្រលាញ់។ ប៉ុន្តែក្រៅពីការសសើរគេក៏សង្កេតឃើញមានសាររិះគន់ចំៗមួយចំនួន អំពីបទចម្រៀងមួយនេះថាបង្កើតបានជាវីដេអូបែបស្រើបស្រាល និងនាំឲ្យជះឥទ្ធិពលមិនល្អដល់សង្គមពិសេសក្រុមយុវវ័យនោះ។ មានការស្នើឲ្យនាងបន្ថយភាពសិចស៊ី មកជាការសម្តែងច្រៀងរាំ ថ្មីប្លែកវិញម្តង៕ ដោយ វឌ្ឍនា