មូលហេតុខ្លះត្រូវបានទម្លាយរឿងឪពុកបង្កើតឱក សុគន្ធកញ្ញា លើកឡើងថា”កូនមិនស្គាល់ឪ”

ចែករំលែក៖

ភ្នំពេញ៖ ទើបនឹងមានការភ្ញាក់ផ្អើលអំពីរឿងឪពុកបង្កើត ឱក សុគន្ធកញ្ញា ពោលពាក្យថាកូនស្រីមិនស្គាល់ឪពុក ស្រាប់តែតារាចម្រៀង ឱក សុគន្ធកញ្ញា​បានចេញមុខបញ្ជាក់តបទៅនឹងការបញ្ចេញសារដ៏ក្តៅគគុកមួយនេះ។ នាងបានលើកឡើងជាចម្ងល់មិនយល់អំពីមូលហេតុនៅពីក្រោយការបញ្ចេញសារដ៏រសើបមួយនេះ។

ប៉ុន្មានថ្ងៃមុននេះឪពុកតារាចម្រៀង ឱក សុគន្ធកញ្ញា គឺលោក ឱក បូនី បានពោលពាក្យយ៉ាងកម្សត់ និងបង្កប់ដោយអត្ថន័យចាក់ដោតថា”ទោះជាកូនមិនស្គាល់ឪកឪនៅតែចាំឈ្មោះកូនដែរព្រោះឪអ្នកដាក់អោយ”។សារនេះត្រូវបានបង្ហោះរយៈពេល៣ថ្ងៃមកហើយភ្ជាប់ដោយរូបថតអនុស្សាវរីយរួមជាមួយកូនស្រី៣សន្លឹក ប៉ុន្តែទើបនឹងមានការចាប់អារម្មណ៍ ហើយមានពាក្យចេញជាសំណួរជាច្រើនចំពោះសំណេរមួយនេះ ហើយថាមូលហេតុអ្វីបានជាតារាចម្រៀងល្បីឈ្មោះឱក សុគន្ធកញ្ញា ហាក់មិនសូវខ្វាយខ្វល់នឹងឪពុកបង្កើត។ ក្រោយភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំងពីមហាជនអ្នកនាង ឱក សុគន្ធកញ្ញា បានថ្លែងប្រាប់អ្នក​សារព័ត៌មាន​យ៉ាងខ្លីថា៖ «នាងពិតជាមិនបានដឹងអ្វីទាំងអស់ និងមិនយល់ពីអ្វីដែលបានកើតឡើងនាពេលនេះ ហើយបើគាត់ បង្ហោះសារ​នេះមែន នាងចង់ឲ្យទៅសួរលោកឪពុកវិញថា​ ហេតុអ្វីនៅសុខៗ បង្ហោះពាក្យនេះ​ឡើង»។ អ្នកជិតដិតដែលបានដឹងរឿងនេះបានលើកឡើងថា ស្ថានភាពទំនាក់ទំនងរវាងនាង និងឪពុកកាន់តែឆ្ងាយ និងល្អក់កករក្រោយពីការបង្ហោះសារដ៏ចាក់ដោតមួយឃ្លានេះ។ ប្រភពថា ឪពុករបស់នាងជាតន្ត្រីករម្នាក់ដែរនោះនៅមិនទាន់បានលប់សារនោះចេញនៅឡើយ ខណៈដែលឪពុកនាងក៏ទទួលរងការរិះគន់ច្រើនពីសំណាក់មហាជន និងសាច់ញាតិ ថាលោកបានត្រឹមតែបង្កើតកូនស្រី ប៉ុន្តែមិនបានបំពេញតួនាទីជាឪពុកគ្រប់ជ្រុងជ្រោយដែលជាហេតុនាំឲ្យមានគន្លាតមនោសញ្ចេតនាមួយនេះកាន់តែខ្លាំង។ ទោះជាយ៉ាងណាកន្លងទៅតារាចម្រៀងឱក សុគន្ធកញ្ញា ក៏ធ្លាប់ទម្លាយសារខ្លីបង្កប់ដោយអត្ថន័យជ្រៅក្នុងថ្ងៃទិវានៃគុណម្តាយដោយលើកសរសើរពីវីរភាពរបស់ម្ដាយដែលតស៊ូចិញ្ចឹមបីបាច់កូនស្រី ហើយក្នុងនាមនាងជាកូនច្បងក្នុងគ្រួសារត្រូវដើរតួនាទីជាបងស្រីដែលត្រូវរ៉ាប់រងមើលថែនិងរកប្រាក់ដើម្បីចិញ្ចឹមប្អូនៗដែរ។

គួរបញ្ជាក់ដែរថា​កាលពីថ្មីៗនេះលោក ឱក បូនី ជា ឪពុកបានពោលពាក្យយ៉ាងកម្សត់បែបនេះគឺនៅចំថ្ងៃទិវា”លោកឪពុក”ឬ “Father Day” ដោយការទន្ធឹងមិនបានឃើញកូនស្រីជាទីស្រលាញ់ផ្ញើសារសួរសុខទុក្ខ ឬបង្ហោះសារជូនពរ ដូចសិល្បករ និងអ្នកលេងបណ្តាញសង្គមជាច្រើននោះ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print