បុរសវ័យចំណាស់ម្នាក់ចងកធ្វើអត្តឃាតសម្លាប់ខ្លួន ប្រពន្ធថាមានជំងឺសរសៃប្រាសាទ

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ ករណីចងកធ្វើអត្តឃាត នៅវេលាម៉ោង៨ៈ០០នាទី បានទទួលព័ត៌មានពីលោកនាយប៉ុស្តិ៍ផ្អាវថាមានករណីចងកធ្វេីអត្តឃាត កេីតឡេីងនៅភូមិពពេល ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចបានអោយដឹងថា ក្រោយទទួលព័ត៌មាន ភ្លាមៗកម្លាំងជំនាញបានសហការណ៍ជាមួយប៉ុស្តិ៍រដ្ឋបាល និងគ្រូពេទ្យ កងរាជអាវុធហត្ថស្រុក ចុះពិនិត្យស្រាវជ្រាវកន្លែងកេីតហេតុ និងសាកសព ៖ កន្លែងកេីតហេតុពុំមានស្លាកស្នាមអ្វីគួរសង្ស័យឡេីយ។ សាកសព ឈ្មោះ ចន ជឿន ភេទ ប្រុស អាយុ ៥៨ឆ្នាំ រស់នៅភូមិកេីតហេតុខាងលេី។ ស្លាប់ក្នុងស្ថានភាពពាក់អាវដៃវែងក្រឡាការ៉ូ ពណ៌ក្រម៉ៅលាយស ស្លៀកខោជេីងវែងពណ៌ខ្មៅ បានយកខ្សែនីឡុងចងភ្ជាប់ជាមួយធ្នឹមផ្ទះកំពស់ ២ម៉ែត្រ រួចហេីយទាក់កខ្លួនឯងទម្លាក់ទម្ងន់ខ្លួនមកក្រោមបណ្តាលឲ្យរឹតកស្លាប់។ 

នៅលេីសាកសពមានស្លាកស្នាមចំនួន ០១កន្លែង ត្រង់បំពង់ក ព័ទ្ធពីមុខទៅក្រោយរាងអក្សU (បង្កឡេីងដោយខ្សែនីឡុង) នៅលេីប្រដាប់ភេទមានហៀរចេញនូវទឹកកាម។  ការប្រមូលពត៌មានជុំវិញកន្លែងកេីតហេតុ របស់សមត្ថកិច្ច៖ យោងតាមការបំភ្លឺរបស់ ឈ្មោះ អុីម ប៉ុក ភេទ ស្រីអាយុ ៦១ឆ្នាំ ត្រូវជាប្រពន្ធជនរងគ្រោះ។ឈ្មោះ វិត វ៉ុន ភេទ ប្រុស អាយុ៣៥ឆ្នាំ ត្រូវជាកូនបង្កេីត

ឈ្មោះ កេង សេងភេទ ស្រី អាយុ ៦៥ឆ្នាំ ត្រូវជាញាតិជិតខាង បានអោយដឹងថាជនរងគ្រោះធ្លាប់មានជម្ងឺសរសៃប្រសាទយូរឆ្នាំហេីយ ក្នុងឆ្នាំ២០១៩ ធ្លាប់រត់ចូលព្រៃនិងសម្ងំក្នុងផ្ទះម្នាក់ឯងបិទទ្វារមិនឲ្យអ្នកណាចូលជាញឹកញាប់ ហេីយជនរងគ្រោះទម្លាប់ផឹកស្រាជាប្រចាំ លុះដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ពេលព្រឹក ជម្ងឺរបស់គាត់បានរេីឡេីង ហេីយបានចូលសម្ងំក្នុងផ្ទះខ្ទាស់ទ្វារពីក្នុងមិនអោយប្រពន្ធកូនចូលផ្ទះបានឡេីយ លុះព្រឹកឡេីងថ្ងៃទី២៦ ម៉ោង៧និង​៤០នាទី ប្រពន្ធបានមកមេីលប្តីតាមប្រហោងជញ្ចាំងក៏ស្រាប់តែឃេីញជនរងគ្រោះបានចងកសម្លាប់ខ្លួនបាត់ទៅហេីយ។

តាមការសន្និដ្ឋានសមត្ថកិច្ច៖

យោងតាមការពិនិត្យ និងផ្អែកលេីរឿងហេតុជាក់ស្តែង ជនរងគ្រោះពិតជាស្លាប់ក្នុងអំពេីអត្តឃាតពិប្រាកដមែន។

មូលហេតុមានជម្ងឺសរសៃប្រសាទធ្ងន់ធ្ងរ ។

...

ក្រោយពិនិត្យចប់សព្វគ្រប់សមត្ថកិច្ច បានប្រគល់សាកសពជូនសាច់ញាតិធ្វេីបុណ្យតាមប្រពៃណី។ប៉ែន នួន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print