ក្មេងប្រុស២នាក់បើកម៉ូតូជែងគេមិនប្រយ័ត្នបុករថយន្តដឹកដីរងរបួសធ្ងន់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈក្មេងប្រុសជំទង់០២នាក់ បើកម៉ូតូបុករថយន្តកែច្នៃដឹកដី បណ្តាលឲ្យបាក់ជើងទាំង០២នាក់ នៅវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ ៥៦ A នៅចំណុច ផ្លូវបំបែកជាបួន ចូលភូមិរកាគោកខ្វាវ ឃុំ រលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យដួលរងរបួសធ្ងន់ទាំងពីរនាក់។
នគរបាលជំនាញចរាចរណ៍ស្រុកស្វាយចេកប្រាប់ថាជនរងគ្រោះទាំង០២នាក់ ម្នាក់ឈ្មោះ ធឿន ធិប ភេទប្រុស អាយុ១៦ ឆ្នាំ រស់នៅភូមិ ទ័ពសៀម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បើកបរម៉ូតូគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី២០១១ ពណ៌ខ្មៅពាក់ស្លាកលេខ1E 3829 ប.មានជ័យ ក្នុងទិសដៅពីត្បូងទៅជើង ឌុបឈ្មោះសន ចេន ភេទប្រុស អាយុ១៦ ឆ្នាំ រស់នៅភូមិ ឃុំ ជាមួយគ្នា ។
សមត្ថកិច្ចបញ្ជាក់ទៀតថាៈពេលបើកបរទៅដល់ចំណុចកើតហេតុ ផ្លូវបំបែកជាបួន ចូលភូមិរកាគោកខ្វាវ ឃុំ រលួស មានរថយន្តកែច្នៃដឹកដី០១គ្រឿងបើកខាងមុខទិសដៅស្របគ្នា បើកបរដោយឈ្មោះ គិម យឿត ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅ ភូមិ រលំជ្រៃ ឃុំ ភូមិថ្មី ស្រុកថ្មពួក ហើយរថយន្តនេះបានបើកស៊ីញ៉បត់ឆ្វេង ក៏ត្រូវអ្នកបើកម៉ូតូបុកពេញទំហឹងបណ្តាលឲ្យអ្នកបើកបរម៉ូតូបាក់ភ្លៅខាងស្តាំចំណែកអ្នករួមដំណើរបាក់ភ្លៅខាងស្តាំដូចគ្នា។បន្ទាប់មក ត្រូវបាន បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា ជប៉ុន នៅស្រុកមង្គលបូរី ។
នគរបាលបានបញ្ជាក់បន្តថាមូលហេតុបង្កឲ្យកើតមានគ្រោះថ្នាក់ រថយន្តស៊ីញ៉ូបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ឯអ្នកបើកម៉ូតូឡើងជែង ក្នុងល្បឿនលឿន ហើយក៏ខ្វះការប្រុងប្រយ័ត្នដូចគ្នាទើបកើតជាគ្រោះថ្នាក់ ។ម៉ូតូខូចខាតធ្ងន់និងរថយន្តខូចខាតស្រាល បច្ចុប្បន្នវត្ថុតាងទាំង០២គ្រឿងត្រូវបាននគរបាលចរាចរណ៍យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយចេក បន្ទាប់ពីធ្វើការត្រួតនិត្យនិងវាស់វែងរួច ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេល ក្រោយ៕
ដោយ÷ វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print