សូដា នីតា ជោគជ័យលើមុខជំនួញប៉ុន្តែបរាជ័យរឿងស្នេហា

ចែករំលែក៖

   ភ្នំពេញ៖ ក្រោយជួបរឿងស្នេហាប្រះស្រាំអស់ជាច្រើនឆ្នាំតារាសម្តែង និងចម្រៀង  សូដា នីតា បានផ្អាកគិតគូររឿងស្នេហារហូតមកដល់ពេលនេះ បើទោះបីជាពេលនេះនាងកំពុងកាក់កបនឹងមុខជំនួញយ៉ាងណាក្តី។

ពេលវេលាកាន់តែយូរកាន់តែធ្វើឲ្យសូដា នីតា ពិបាកនឹងរើសបានបុរសដែលត្រូវចិត្ត ។ នេះគឺជាការលើកឡើងរបស់អ្នកជិតដិតនាង។ ប្រភពថា សូដានិតា កំពុងកាក់កប និងកើបប្រាក់ចំណូលបានពីការងារមុខជំនួញលក់ផលិតផលតាមបណ្តាញសង្គមនោះ។ ជីវភាពនាងផ្លាស់ប្តូច្រើនទាំងទ្រនុំរស់នៅក្នុងបុរីប្រណីត រួមទាំងរថយន្តទំនើបថ្លៃកប់ពពកLexus 570ដ៏ថ្មីសន្លាង។ មានលុយចាយពេញដៃមែន ប៉ុន្តែតារាស្រីរូបនេះមិនទាន់មានស្នេហានៅឡើយ។ មិនទាន់មានមិនមែនមានន័យថាតារាស្រីរូបនេះខ្វះអ្នកតាមស្នេហ៍ទេ ប៉ុន្តែរបួសស្នេហ៍ចាស់ជាមួយអាណិកជនម្នាក់បានធ្វើឲ្យនាងខ្លាចរអា។ នាងធ្លាប់បញ្ជាក់ថា «សុំទោស ខ្ញុំមិនអាចហាមអ្នកណា មិនអោយស្រលាញ់ខ្ញុំបានទេតែខ្ញុំអាចហាមខ្លួនឯងមិនអោយស្រលាញ់គេនោះបានមនុស្សមិនមែនចេះតែជួបឃើញស្អាតស្រលាញ់នោះទេខ្ញុំមិនងាយឡើយមនុស្សដែលខ្ញុំស្រលាញ់ មិនមែនមនុស្សប្រុសឡូយឆាយ គឺជាមនុស្សប្រុសម្នាក់ដែលយល់ពីខ្ញុំនឹងចេះជួយខ្ញុំគ្រប់រឿងដែលអាចធ្វើបាន សុំទោសខ្លួនឯង ដែលតែងតែត្រូវគេចោទប្រកាន់រហូតមក រងថ្មបាក់ច្រើនពេកហើយ ទាំងខ្លួនមិនដឹងសោះ»។

ទោះជាយ៉ាងណាអ្នកជិតដិតនាងលើកឡើងដែរថា វ័យកាន់តែជ្រេ អាជីវកម្មកាន់តែរីកចម្រើន នាងកាន់តែប្រុងប្រយ័ត្នខ្ពស់ក្នុងការជ្រើសរើសបុរសជាគូអនាគតព្រោះតែមិនចង់ជួបរឿងខកចិត្តជាថ្មី៕ ដោយ៖ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print