ខេត្តកណ្តាល៖ ក្រុមចោរប្លន់ប្រដាប់អាវុធ១ក្រុម បានធ្វើសកម្មភាពប្លន់ផ្ទះលក់ចាប់ហួយនៅក្នុងភូមិ ត្រពាំងកក់ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ ។ ក្រុមចោរបានធ្វើសកម្មភាពបាញ់ម្ចាស់ផ្ទះស្លាប់១នាក់ និងរបួសធ្ងន់៣នាក់ ។
ប្រភពព័ត៌មានបានរាយការណ៍ថា ក្រុមជនសង្ស័យមានគ្នាពី៤ទៅ៥នាក់ ប្រដាប់ដោយអាវុធធុនវែង និងខ្លីបានចូលធ្វើសកម្មភាពប្លន់ផ្ទះលក់ចាប់ហួយខាងលើ ហើយទំនងជាមានការប្រតាយប្រតប់គ្នា ទើបក្រុមជនសង្ស័យបាញ់ប្រហារបណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់៣នាក់តែម្តង ។ គេនៅមិនទាន់ដឹងពីទំហំទ្រព្យសម្បត្តិដែលបាត់បង់នោះឡើយ ។
នៅពេលនេះ សមត្ថកិច្ចមូលដ្ឋានបាននិងកំពុងដុតដុតជើងឡោមព័ទ្ធ និងតាមប្រមាញ់ក្រុមជនសង្ស័យទាំងនោះ ៕
...
ដោយ៖ ស្អាងជ័យ