បច្ចុប្បន្នគេសង្កេតឃើញនារីជាច្រើននាំគ្នាហាត់ប្រាណឬប្រើផលិតផលដើម្បីសម្រកគីឡូខ្លាចគេហៅថាខ្លួនស្រីកាម៉ាប់រៀងមិនស្អាត។ តែផ្ទុយទៅវិញកំពុងផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ពីតារាសម្តែងស្រី Ariel Winter ល្បីល្បាញដោយសារឈ្មោះហៅក្រៅថា «នារីធាត់ស៊ិចស៊ីជាងគេលើពិភពលោក» ដែលនាងមានទម្ងន់លើសក៏ដោយ តែត្រូវបានគេកោតសរសើរចំពោះមុខរាងដូចតុក្កតាគួរឱ្យស្រលាញ់ និងគួរឱ្យទាក់ទាញខុសពីស្តង់ដាររាងមនុស្សទូទៅ។
ជាក់ស្តែង មិនដូចតារាសម្តែងដ៏ទៃទៀតទេ ដែលមានរាងស្ដើង ជើងស្រលូន មានរាងសិចស៊ី ខណៈដែល រូបថតជាច្រើនសន្លឹក របស់តារាសម្តែងស្រី ដែលកើតក្នុងឆ្នាំ ១៩៩៨ រូបនេះ បានបង្ហាញភាពជឿជាក់លើ សម្រស់ប្លែកៗរបស់នាង ខុសពីនារីទូទៅជាមួយរូបរាង ទ្រលន់ទ្រលុនប៉ោងៗ ឃ្យូតគួរឲ្យស្រលាញ់ ជាពិសេស ទម្រង់មុខស៊ីចស៊ីរបស់នាង បានទាក់ទាញការចាប់អារម្មណ៍របស់មហាជន យ៉ាងឆាប់រហ័ស។
យ៉ងណាមិញ ទោះបីនាង មានសាច់ទ្រលុកទ្រលន់ គួរឲ្យក្នាញ់ ជាពិសេសស្លៀកសម្លៀកបំពាក់ម្តងៗ លេចចេញនូវរាងមូលស្អាត កាលដែលមាន រាងមានសាច់យ៉ាងដូច្នេះ នៅតែធ្វើឲ្យ តារាស្រីរូបនេះ កាន់តែទទួលបានភាព ទាក់ទាញបន្ថែមមួយកម្រិតទៀត៕
សូមទស្សនារូបខាងក្រោម៖